ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនី ជាង ៥០ នាក់ ធ្វើទស្សនកិច្ចនៅបណ្ដាខេត្ត ៤ ជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម-ឡាវ
ក្រុមការងាររបស់សមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ-សិល្បការនី ជាង ៥០រូប ដើម្បីធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តចំនួន ៤ ជាប់ ព្រំប្រទល់កម្ពុជា-វៀតណាម-ឡាវ រួមមាន,ខេត្តក្រចេះ,ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី។

តាមរយៈដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពពិតនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការវិវត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជនព្រមទាំងសក្ដានុពលទេសចរណ៍នៃបណ្ដាខេត្តទាំង ៤នោះផងដែរ។
ដំណើរទស្សនៈកិច្ចនេះដឹកនាំដោយលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកស្រី ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមការងារ និងសិល្បករ-សិល្បការនី ចំនួនជាង ៥០ រូប បានបន្តដំណើរទៅដល់ខេត្តស្ទឹងត្រែងដោយបានធ្វើទស្សនកិច្ចនៅតាមបង្គោលព្រំដែន រវាងកម្ពុជា-ឡាវ និងតំបន់អភិវឌ្ឍផ្សេងៗជាច្រើនជាពិសេសទំនប់វារីអគ្គិសនីសេសានក្រោម២។ សិល្បករ-សិល្បការិនី ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចបានបង្ហាញអារម្មណ៍រីករាយដែលបានចុះទៅដល់បន្ទាត់ព្រំដែនដោយផ្ទាល់ស្វែងយល់នូវការពិតជាក់ស្ដែង។

លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ យល់ឃើញថា ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់។ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសជិតខាង។តាមព្រំប្រទល់ជាមួយប្រទេសជិតខាងសុទ្ធសឹងតែមានការអភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធ និងមានគម្រោងវិនិយោគធំៗជាដើម។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគម ក្រៅពីការគ្រប់គ្រង និងការពារព្រំដែនជាតិយ៉ាងរឹងមាំរក្សាសន្តិសុខសណ្តាប់ធ្នាប់ហើយ នោះលោកមើលឃើញថា រាជរដ្ឋាភិបាលបានខិតខំកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត