ជីវិតកម្សាន្ដ
ធ្លាប់ជាស្រីស្អាតផូផង់ តារាម៉ូដែលហុងកុង Zhiheng សល់ស្បែកដណ្ដប់ឆ្អឹង ក្រោយរៀបការខុសមនុស្ស
Wu Zhiheng ធ្លាប់ជាតារាម៉ូដែលដែលមានប្រជាប្រិយភាពបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនិងចរិតទន់ភ្លន់របស់នាង ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ ជាពិសេសនាងបានកើតក្នុងគ្រួសារដែលមានជីវភាពធូរធារ ដោយមានឪពុកម្តាយទាំងសងខាងជាគ្រូពេទ្យខាងសួតដ៏ល្បីម្នាក់ នាងត្រូវបានគេគូសថា ជីវិតនឹងមានអនាគតភ្លឺស្វាងមិនខានឡើយ។
ទោះជាយ៉ាងណាក៏ដោយ ជីវិតរបស់នាងស្រាប់តែប្រែប្រួលក្នុងទិសដៅផ្សេងនៅពេលដែល Wu Zhiheng បានជួប និងលង់ស្នេហ៍ជាមួយមហាសេដ្ឋី Guo Yongchun យ៉ាងងុបងល់ នៅក្នុងវ័យ១៦ឆ្នាំ ។ នាពេលនោះ នាងថែមទាំងបានលះបង់ឱកាសដើម្បីក្លាយជានិស្សិតនៅសាកលវិទ្យាល័យ Oxford ដើម្បីតែមនុស្សប្រុសម្នាក់ប៉ុណ្ណោះ។
ទន្ទឹមគ្នានោះដែរ មនុស្សធ្លាប់គិតថា Wu Zhiheng នឹងរស់នៅដោយសុភមង្គល ប៉ុន្តែការពិតគឺសាហាវហួសពីការគិត ជីវិតតារាម៉ូដែលស្រីរូបនេះដូចជារស់នៅក្នុងនរកចាប់តាំងពីថ្ងៃដែលអ្នកទាំងពីសម្រចរៀបការក្នុងឆ្នាំ២០០០។ ស្វាមីរបស់នាង ដោយសារតែប្រវត្តិដ៏ថ្លៃថ្នូរមានយសក្តិស គេតែងតែមើលងាយនាង និងដាក់ការទាមទារមិនសមហេតុផលមកលើភរិយា។ សម្ពាធពីជីវិតអាពាហ៍ពិពាហ៍បានរុញច្រានឲ្យតារាម៉ូដែលរូបនេះធ្លាក់ក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ដោយគេងមិនលក់សឹងតែរាល់យប់។

សោកនាដកម្មចុងក្រោយ គឺនៅពេលដែលស្វាមីហ៊ានរិះគន់ភរិយាខ្លួនឯងសាធារណៈចំពោះការឡើងទម្ងន់នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ តាំងពីពេលនោះមក តារាម៉ូដែលស្រីរូបនេះស្រាប់តែឈ្លក់វង្វេងនឹងការរក្សារូបរាងដោយបារម្ភ និងភ័យខ្លាចប្តីស្អប់ និងទៅចោលនាងនៅថ្ងៃណាមួយ។ ដើម្បីផ្គាប់ចិត្តប្តីអ្នកមាន នាងបានចាប់ផ្តើមប្រយុទ្ធនឹងការសម្រកទម្ងន់ដោយវិធីឆ្កួតៗរាប់មិនអស់។ នាងបន្តរបបអាហារដ៏តឹងរ៉ឹង សូម្បីតែប្រើថ្នាំសម្រកទម្ងន់ដោយមិនរើសអើងជំនួសអាហារប្រចាំថ្ងៃ។ ត្រឹមតែពីរឆ្នាំ Zhiheng ហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាលទ្ធផល នាងបានទទួលរងនូវការមិនឃ្លានអាហារធ្ងន់ធ្ងរ ត្រូវវះកាត់ក្រពះ និងពោះវៀនធំជាងពាក់កណ្តាល ហើយសូម្បីតែស្ទើរតែស្លាប់ជាច្រើនដងដោយសារតែការស្ទះពោះវៀនថែមទៀតផង។
នៅពេលដែលសុខភាពរបស់ Zhiheng កាន់តែអាក្រក់ទៅៗ ដំបូងឡើយស្វាមីនាងបានមើលថែ ហើយបាននាំនាងទៅជួបគ្រូពេទ្យល្អបំផុត។ ប៉ុន្តែនៅពេលដែលគាត់ដឹងថាប្រពន្ធរបស់គាត់ទំនងជាមិនធូរស្បើយ គាត់ក៏ចាប់ផ្ដើមប្រែប្រួលហើយប្រើការងារជាលេសដើម្បីគេចពីភរិយា។ អស់រយៈពេលប្រាំពីរឆ្នាំ ស្វាមីនាងបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងម្នាក់ទៀតឈ្មោះ Yang Aijin (Miki) ទើបសម្រេចចិត្តលែងលះជាមួយភរិយានៅចុងឆ្នាំ ២០០៦។
ការលែងលះរវាង Yongchun និង Zhiheng មិនបានរលូនទេ។ លោកមិនចង់ផ្តល់អត្ថប្រយោជន៍ក្រោយលែងលះដល់អតីតប្រពន្ធទេ ប៉ុន្តែបន្ទាប់ពីមានសំណុំរឿងជាច្រើននៅក្នុងតុលាការ គាត់ត្រូវបានបង្ខំឲ្យបង់ប្រាក់មួយចំនួនធំ និងប្រាក់ឧបត្ថម្ភប្រចាំខែដល់អតីតភរិយា។
ចំណែកតារាម៉ូដែល Wu Zhiheng វិញ បានត្រលប់ទៅរស់នៅជាមួយឪពុកម្តាយរបស់នាងវិញ ដោយបានចំណាយប្រាក់សន្សំទាំងអស់ដើម្បីជួយសង្រ្គោះកូនស្រីឲ្យរួចផុតពីសេចក្តីស្លាប់។ ក្រោមការមើលថែរបស់ក្រុមគ្រួសារស្រីស្អាតក្នុងវិថីសិល្បៈបានជាបណ្តើរៗ ឡើងទម្ងន់ ហើយអាចដើរបានទៀតផង។ ប៉ុន្តែក្រឡេកមកមើលជីវិតនាងពេលនេះ គ្មានអ្នកណាទទួលស្គាល់សម្រស់ដ៏ស្រស់ស្អាតដែលនាងធ្លាប់មានពីមុនមកទេ។ វាគឺជាអាពាហ៍ពិពាហ៍ជាមួយ Yongchun បានប្លន់ពី Wu Zhiheng នូវអ្វីៗគ្រប់យ៉ាង តាំងពីសុខភាព រូបរាង រហូតដល់កេរ្តិ៍ឈ្មោះ ដែលពីមុនមក នាងធ្លាប់ជាផ្កាយមានពន្លឺភ្លឺចាំង ហើយឥឡូវនេះ គ្រាន់តែជាស្រ្តីមានស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ។
យ៉ាងណាមិញ រឿងរ៉ាវរបស់តារាម៉ូដែល Wu Zhiheng បានក្លាយជាមេរៀមមួយសម្រាប់មនុស្សគ្រប់គ្នាគួរចងចាំទុក។ជាពិសេសបន្ទាប់ពីលែងលះ នាងបានបង្ហាញអារម្មណ៍សោកស្ដាយខ្លាំង ដែលបំផ្លាញជីវិតខ្លួនឯង និងជាបន្ទុកឪពុកម្ដាយយ៉ាងធ្ងន់ធ្ងរបំផុត។ ជាពិសេសជំងឺផ្លូវចិត្តរបស់នាង គឺបណ្តាលមកពីអតីតស្វាមីទាំងស្រុង ខណៈដែលគេកំពុងសប្បាយនឹងជីវិតគូថ្មីឯណោះវិញ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនធ្វើតេស្ត DNA លើកូនប្រុសដែលមានមុខដូចមិត្តរួមការងារ ដឹងលទ្ធផលសោកស្ដាយមួយជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ