ជីវិតកម្សាន្ដ
កម្មវិធី Miss Earth 2024 គ្រោងធ្វើ នៅ វៀតណាម បែរប្រកាសទៅហ្វីលីពីនវិញ
កម្មវិធីប្រកួតសម្រស់បវរកញ្ញាផែនដី ឬ Miss Earth 2024 បានប្រកាសជាផ្លូវការថា រដូវកាលឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅហ្វីលីពីន ជំនួសប្រទេសវៀតណាមវិញ ខណៈដែលមូលហេតុធំចម្បងនោះគឺថា ហ្វីលីពីនជាអ្នករក្សាសិទ្ធិក្នុងការប្រលង ហើយទីស្នាក់ការ Miss Earth ក៏មានទីតាំងនៅទីនេះផងដែរ។

យោងទៅតាមគេហទំព័រ Miss Earth បាននិយាយថា ហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះម្តងទៀតនូវបេក្ខនារី Miss Earth មកពីជុំវិញពិភពលោក។ ការប្រលងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹងអំពីបរិស្ថាន និងនិរន្តរភាព។
មិនត្រឹមតែប៉ុណ្ណោះ កាលវិភាគជាក់លាក់សម្រាប់ Miss Earth 2024 ក៏ត្រូវបានប្រកាសដោយគណៈកម្មាធិការរៀបចំផងដែរ។ ដូច្នោះហើយ បេក្ខនារីនឹងចាប់ផ្តើមចូលរួមក្នុងការប្រណាំងដើម្បីដណ្តើមមកុដនៅដើមខែតុលា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់ចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយម្ចាស់មកុដអាល់បានីគឺបវរកញ្ញា Drita Ziri នឹងត្រូវលាលែងតំណែងរបស់នាង ដោយបញ្ចប់អាណត្តិមួយឆ្នាំពេញនេះ។
យ៉ាងណាក៏ដោយ នារាត្រីចុងក្រោយ Miss Earth កាលពីឆ្នាំ២០២៣ លោកស្រី Truong Ngoc Anh ប្រធានបវរកញ្ញាផែនដីវៀតណាមបានប្រកាសថា រដូវកាលឆ្នាំ២០២៤ នឹងបន្តប្រព្រឹត្តទៅនៅប្រទេសវៀតណាមដដែល ហើយអាចនឹងធ្លាក់នៅចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែពេលនេះ កម្មវិធីបានផ្លាស់ប្ដូរភ្លាមៗ ដោយបានត្រលប់មករៀបចំនៅប្រទេសហ្វីលីពីនវិញ។
សូមបញ្ចាក់ដែរថា Miss Earth បានបង្កើតឡើងដោយជនជាតិហ្វីលីពីនក្នុងឆ្នាំ ២០០១ គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយក្នុងចំណោមកម្មវិធីប្រកួតសម្រស់អន្តរជាតិធំៗចំនួន៦ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសធំៗ និងតូចជាច្រើន ដែលបណ្តាលឲ្យម៉ាកយីហោ និងតម្លៃនៃការប្រកួតប្រជែងធ្លាក់ចុះ។ បវរកញ្ញាផែនដី ថែមទាំងត្រូវបានដកចេញពីប្រព័ន្ធ BIG 5 (កន្លែងលេងសម្រស់ដ៏មានកិត្យានុភាពបំផុតទាំង៥ នៅលើភពផែនដី) ដោយគេហទំព័រសម្រស់ដ៏ល្បីល្បាញ Global Beauties ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ដើមពីអ្នកកាត់សក់ប្រាក់ខែ ៥០ ដុល្លារ JB ក្លាយជាជាងដែលមហាសេដ្ឋីដណ្ដើមចង់បាន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?