Connect with us

ជីវិតកម្សាន្ដ

Big Planet Made ឆ្លើយតបភ្លាមៗ ក្រោយគណនី YouTube សិល្បករធំៗ ប្ដូរទៅ Tesla និង Musk US

បានផុស

នៅ

ទីភ្នាក់ងារ Big Planet Made បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃទី ០៥ ខែកញ្ញានេះ បន្ទាប់ពីបណ្តាញ YouTube របស់សិល្បករធំៗរបស់ Taemin, VIVIZ និង Lee Seung-ki ត្រូវបានជនអនាមិកលួចចូលដោយប្ដូរឈ្មោះទៅក្រុមហ៊ុន Tesla និង Musk US។

តាមរយៈទីភ្នាក់ងារ​បាន​ថ្លែងនៅក្នុងសេចក្ដីថ្លែងការនោះថា​ យើងដឹងហើយថា Channel YouTube ផ្លូវការរបស់ Big Planet Made Artists ត្រូវបាន Hack កាលពីព្រឹកថ្ងៃនេះតែម្ដង ហើយពួកយើងកំពុងធ្វើការដោះស្រាយជាមួយ YouTube ដើម្បីរកដំណោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយ ពួកយើងស្នើសុំការយោគយល់ ព្រោះអ្នកទស្សនាអាចជួបប្រទះភាពមិនស្រួលនៅពេលប្រើប្រាស់បណ្តាញរបស់សិល្បករនាពេលនេះ ហើយយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីស្ដារឡើងវិញនូវខ្លឹមសារទាំងអស់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Big Planet Made គឺជាកន្លែងសម្រាប់សិល្បករជាច្រើនដូចជា Taemin, VIVIZ, Lee Mu Jin, BE’O, Ha Sung Woon, Ren, Lee Seung Gi, BADVILLAIN ជាដើមកំពុងស្ថិតនៅក្នុងទ្រនំរួមគ្នា។

គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី ០៥ នេះ ឈ្មោះ Channel YouTube របស់ Taemin ត្រូវបានប្តូរទៅជា Tesla US ហើយឈ្មោះ Channel YouTube របស់ Lee Seung-gi គឺ Musk US។ ខ្លឹមសារនៅក្នុងប៉ុស្តិ៍ក៏ត្រូវបានបង្ហោះផងដែរ ដែលមិនមែនជារូបភាពរបស់សិល្បករនោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវគេជេរប្រមាថលើរូបអាពាហ៍ពិពាហ៍ ភ្នាក់ងារ HyunA ព្រមានចាត់វិធានការផ្លូវច្បាប់មិនបន្ធូរដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម