ជីវិតកម្សាន្ដ
«Love Next Door» ក្លាយជាភាពយន្ត Friendzone ផ្ទុះខ្លាំងលើលោក និងជាប់លេខ១ក្នុងប្រទេស ៨
ភាពយន្តប្រភេទ K-drama ដែលមានចំណងជើងថា Love Next Door និងដំណើរការដោយ Netflix នាពេលនេះ វាត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងចាត់ទុកជារឿង Queen Of Tears ថ្មីមួយទៀត ក្រោយជាប់ចំណាត់ថ្នាក់ Global Top 5 លេី Netflix ជុំវិញពិភពលោក។
មិនត្រឹមតែប៉ុណ្ណឹងទេ សាច់រឿងបែប Friendzone កូរ៉េមួយនេះ ក៏ដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសចំនួន ៨ រួមមាន ប្រេស៊ីល, ហុងកុង, អារ៉ាប៊ីសាអូឌីត, សិង្ហបុរី, វៀតណាម, ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងនីហ្សេរីយ៉ា ព្រមទាំងជាប់ក្នុងតារាង Top10 នៅ ៦៥ ប្រទេសនៅជុំវិញពិភពលោកថែមទៀត ។

Love Next Door កំពុងទទួលបានការសរសើរពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនដូចជា The American entertainment outlet Screen Rant និងកាសែត The Straits Times បានសរសេរដូចៗគ្នាថា រឿងភាគកូរ៉េមួយនេះបានបង្ហាញពីភាពខ្លាំងខាងកំប្លែងរបស់តារាស្រី Jung So Min ដែលធ្វើឲ្យជម្លោះរវាងតួអង្គ Seung Hyo និង Seok Ryoo ក្លាយជាឈុតឆាកដ៏ល្អបំផុតនៅសាច់រឿង។ ជាមួយគ្នានេះដែរ វាមិនត្រឹមតែបង្ហាញពីស្នេហាប៉ុណ្ណោះទេ ប៉ុន្តែជាប្រធានបទនៃគ្រួសារ និងចំណងមិត្តភាព រួមជាមួយនឹងការនិទានរឿងរហ័ស និងជាក់ស្តែង ជាហេតុផលសំខាន់ៗសម្រាប់ការទាក់ទាញអ្នកទស្សនាកាន់តែភ្លូកទឹកភ្លូកដី។
ភាពយន្តកូរ៉េ Love Next Door ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែសីហា បានបរិយាយអំពីចំណងមិត្តភាពកាលពីកុមារភាពដែលមិនអាចបំបែកបានរវាងតួង្គ Choi Seung-hyo (Jung Hae-in) និង Bae Seok-ryu (Jung So-min) ដែលម្តាយរបស់ពួកគេគឺជាមិត្តល្អបំផុត។ សាច់រឿងនេះផងដែរ ក៏បានបង្ហាញពីភាពស្រស់ស្រាយពេលឃើញចំណងមិត្តភាពរវាងម្តាយរបស់ Seok-ryu និង Seung-hyo ។ ឪពុកម្តាយដែលមានមោទនភាព មិនដែលអួតអាង និងប្រៀបធៀបសមិទ្ធផលរបស់កូនពួកគេទេ ប៉ុន្តែនៅក្រោមការឈ្លោះប្រកែកគ្នាឥតឈប់ឈររបស់ពួកគេ គឺការជួយគ្នាទៅវិញទៅមក និងគ្រួសាររបស់ពួកគេដែលមិនផ្លាស់ប្តូរ។
លើសពីនេះទៀតដែរ ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរបស់ Seok-ryu និង Seung-hyo ត្រូវបានប្រាប់តាមរយៈការរំលឹកឡើងវិញ មិនត្រឹមតែតាមទស្សនៈរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីទស្សនៈរបស់ម្តាយពួកគេផងដែរ។ រឿងនេះក៏និយាយអំពីបញ្ហាសុខភាពផ្លូវចិត្តនៃភាពឯកកោ ភាពតានតឹងក្នុងការងារ សម្ពាធនៃការរស់នៅតាមការរំពឹងទុករបស់ឪពុកម្តាយ ការទទួលយកសង្គម និងការស្វែងរកក្តីសុបិនរបស់នរណាម្នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Big Planet Made ឆ្លើយតបភ្លាមៗ ក្រោយគណនី YouTube សិល្បករធំៗ ប្ដូរទៅ Tesla និង Musk US

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?