ជីវិតកម្សាន្ដ
លោក ម៉ៃ សុគន្ធ ៖ ខ្ញុំកំពុងដោះស្រាយសំណងដល់ភាគីរងគ្រោះ
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ៃ សុគន្ធ បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ថា ពេលនេះលោកកំពុងដោះស្រាយសំណងទៅភាគីរងគ្រោះហើយ ជុំវិញករណីបើករថយន្តគេចគោលដៅត្រួតពិនិត្យជាតិអាកុលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះកង់បីចំនួន ២គ្រឿង និងរបាំងថ្មចែកទ្រូវផ្លូវកាលពីយប់មិញ។

លោក ម៉ៃ សុគន្ធ បានប្រាប់ឲ្យដឹងដោយខ្លីថា «ពេលនេះលោកកំពុងដោះស្រាយហើយ ដោះស្រាយដោយសម្រុះសម្រួលជួសជុលកង់បីឲ្យគេវិញគឺ ជួលជុលសងម្ចាស់កង់បីឲ្យស្អាតវិញ»។
ទោះបីជាយ៉ាងណាលោក ម៉ៃ សុគន្ធ មិនទាន់បញ្ជាក់អ្វីបន្ថែមពីនេះទៀតទេ ខណៈពេលនេះលោកកំពុងតែដោះស្រាយករណីនេះ។
គួរបញ្ជាក់ថា តារាចម្រៀងងារកំពូលទិសលោក ម៉ៃ សុគន្ធ បានបើករថយន្តស៊េរីទំនើបម៉ាង LAND CRUISER ព្យាយាមគេចពីគោលដៅត្រួតពិនិត្យអនុវត្ថន៍ច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាកុល(គ្រឿងស្រវឹង) រហូតជ្រុលទៅបុករះកង់បីឥណ្ឌាពីរគ្រឿ និងរ៉េចង្កូតបុករបាំងថ្មពុះចែកផ្លូវបន្ថែមទៀត។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២:២៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីរាជធានី ។
តាមប្រភពព័ត៌មានបុរសម្នាក់ដែលគេស្គាល់ថាតារាចម្រៀងជាលោក ម៉ៃ សុគន្ធ បានបើករថយន្ដ LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកគេចពីគោលដៅត្រួតពិនិត្យជាតិអាកុលពីទីតាំងបឹងបៃតង រហូតមកដល់កន្លែងកើតហេតុខាងលើរួចក៏បានជ្រុលទៅបុករះកង់បីឥណ្ឌាពីរគ្គ្រឿង និងរ៉េចបុករបាំងថ្មពុះចែកផ្លូវ។

ប្រភពបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត និងកង់បីឥណ្ឌាទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយចំណែកលោក ម៉ៃ សុគន្ធ ត្រូវសមត្ថកិច្ចឃាត់យកទៅធ្វើការសាកសួរបន្ថែម៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ