Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព សរសើរអ្នកស្រី ច័ន្ទ តារាទី ថាជាតារាភាពយន្តថ្លៃថ្នូរ មិនលើកដៃសុំជំនួយអ្នកដទៃ

បានផុស

នៅ

មិត្តភក្តិ​រួម​អាជីព​សិល្បៈ​គឺ​លោក សាវិន ហ្វីលីព បាន​ចេញ​មកអះអាង និង​សរសើរ​មិនដាច់​ពីមាត់​ថា អ្នកស្រី ចន្ទ័ តារាទី ជាតារា​ភាពយន្ត​ជើងចាស់​របស់ខ្មែរដែល​មាន​ចរិត​ថ្លៃថ្នូរ​មិន​ដែល​លើកដៃ​សុំជំនួយអ្នកណាទ្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត​អ្នកស្រី ច័ន្ទ តារាទី គឺ​តារា​សម្តែង​ភាពយន្ត​ជើង​ចាស់​ល្បីឈ្មោះ និង​មាន​ភាព​លេច​ធ្លោ​ខ្លាំង​នៅ​លើវិថី​សិល្បៈ​នាអំឡុង​ក្នុង​ទសវត្សរ៍ឆ្នាំ៨០ និង ៩០ រួមជំនាន់​ជាមួយលោក សាវិន ហ្វីលីព, អម្ពរ ទេវី និង​តារា​សម្តែង​លោក ទេព រិន្ទដារ៉ូ ដែល​ជា​ដៃគូ​សម្តែង​ដ៏​សក្ដិសម​បំផុត​នាសម័យនោះ។

បើគិតរហូតមក​ទល់បច្ចុប្បន្ន​នេះ​សម្រាប់​តារា​សម្ដែង​ជើងចាស់ ច័ន្ទ តារាទី បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ មាន​រយៈ​ពេលជាង ៤៣ឆ្នាំ ហើយ ខណៈ​ដែល​ទីផ្សារ​សម្តែង​នៅតែ​រក្សាបាន​ការគាំទ្រ​ខ្ពស់មិនមាន​ការ​ចុះថមថយ​ឡើយ។

ដោយ​ឡែក​រឿង​ដែល​គេ​សរសើរ គឺតារាជើងចាស់រូបនេះ​ប្រកាន់​ភ្ជាប់​ទស្សនៈ​មិន​លើក​ដៃសុំ​ជំនួយ​ ទោះបីជួប​ការលំបាក​សម្រាប់​ជីវភាព​យ៉ាងណាក្តី។ តួយ៉ាង​លោក សាវិន ហ្វីលីព បាន​បង្ហាញ​ទស្សនៈ​ខ្លួន​​ទៅ​កាន់​មិត្តចាស់ថា ខ្ញុំនៅតែ​សរសើរ ច័ន្ទ តារាទី ជា​តារាថ្លៃថ្នូរ មិនលើក​ដៃសុំលុយអ្នកណាទ្បើយ

តារា​សម្តែង​ជើង​ចាស់​ល្បី​ឈ្មោះ​អ្នក​ស្រី ច័ន្ទ តារាទី កាលពីថ្មីៗកន្លង​ទៅបានធ្វើឲ្យ​ទស្សនិកជន និង​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​គ្រប់គ្នា ខណៈ​អ្នកស្រី​បាន​ប្រកាស​ហាក់​បង្ហាញ​តម្រុយ​ចង់ឈប់ពីអាជីពសិល្បៈ​ដែលខំសាង​ប្រជាប្រិយភាព​ប្រមាណ​ជាង ៤០ឆ្នាំកន្លងមកនេះ។

ប្រាកដ​ណាស់​អ្នកស្រី ច័ន្ទ តា រា​ទី ធ្លាប់​បាន​បង្ហាញ​បំណង​​ចង់​វិល​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​វិញ​បន្ទាប់​ពី​អ្នកស្រី​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​យ៉ាង​ជោកជាំ​មានរយៈ​ពេលយូរឆ្នាំមកនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដូងប្រេង​
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ី៖ បញ្ហាអាកាសធាតុបង្កការ​ខាត​បង់​ទិន្នផល​ដូងប្រេងរាប់ប៊ីលាន​ដុល្លារ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុន អ ធី អិន ខេ រីថែល សម្ពោធផ្លូវការហាងលក់សម្លៀកបំពាក់ Cartenz Tactical Cambodia ដំបូងនៅកម្ពុជា ដែលនាំចូលម៉ាកយីហោផ្តាច់មុខពីប្រទេសឥណ្ឌូនេស៊ី

អង្ករវៀតណាម
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃអង្ករនាំចេញវៀតណាម ធ្លាក់ចុះ​ទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារពិភពលោកប្តេជ្ញាបន្តជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្លឹបអូដាកម្ពុជា រៀបចំកម្មវិធីជិះកង់ពីភ្នំពេញទៅខេត្តមណ្ឌលគិរី ដោយប្រើរយៈពេល ២៧ម៉ោង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

សន្តិសុខសង្គម១៨ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម