ជីវិតកម្សាន្ដ
តារាចម្រៀង ណូយ វណ្ណា ប្រកាសលក់ដីចម្ការតម្លៃជិត ៣០ម៉ឺនដុល្លារ យកលុយចូលនិវត្តន៍
តារាចម្រៀងជើងចាស់លោក ណូយ វណ្ណា ដែលជាប្អូនប្រុសបង្កើតលោក ណូយ វ៉ាន់ណេត ត្រូវបានប្រភពអ្នករង្វង់សិល្បៈទម្លាយថា លោកបានប្រកាសដាក់លក់ដីចម្ការជិតតម្លៃក្បែរ ៣០ម៉ឺនដុល្លារ ដើម្បីយកលុយចូលនិវត្តន៍។
បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព បានឲ្យដឹងថា តារាចម្រៀងជើងចាស់សំនៀងរណ្ដំចិត្តលោក ណូយ វណ្ណា បានប្រកាសលក់ដីចម្ការរបស់ខ្លួនក្នុងតម្លៃ ២៨ម៉ឺនដុល្លារ ដើម្បីយកលុយចូលនិវត្តន៍ពេលខ្លួនចាស់។
តារាចម្រៀងលោក ណូយ វណ្ណា បានឲ្យដឹងតាមរយៈ ការសួរនាំរបស់លោក សាវិន ហ្វីលីព ដែរថា ការដាក់លក់ដីចម្កានេះដោយសារមានការខ្វះខាតជីវភាពគ្រួសារ ម្យ៉ាងទៀតនៅសល់ខ្លះទៀតទុកពេលចូលនិវត្តន៍ពេលលោកចាស់ទៅ។
សូមជម្រាបថា លោក ណូយ វណ្ណា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ណូយ វណ្ណេត បច្ចុប្បន្ននៅតែចាប់អាជីពចម្រៀងដោយភាគច្រើនលោកច្រៀងនៅតាមហាងពេលរាត្រី។ ក្រៅពីអាជីពច្រៀងលោក ណូយ វណ្ណា សព្វថ្ងៃលោកក៏ប្រកបរបរលក់បាយ និងនំបញ្ចុកនៅម្តុំច្បារអំពៅដើម្បីរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។
តារាចម្រៀងជើងចាស់រូបនេះ កន្លងមកក៏ត្រូវបានប្រភពពីមិត្តភក្តិស្និទ្ធស្នាលក្នុងចង្កោមសិល្បៈទម្លាយដែរថា លោក វណ្ណា ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត ក្នុងការទិញដីទ្បូតិ៍គម្រោងទី៣០ របស់អ្នកស្រី ម៉ន ដានី ខេត្តកំពតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា