ជីវិតកម្សាន្ដ
ម៉ៃ សុគន្ធ ផ្ដាំដល់យុវវ័យទាំងអស់ សូមកុំយកគំរូអាក្រក់តាមខ្លួន និងសន្យាកែប្រែកំហុសឆ្គង
ក្រោយដឹងកំហុសឆ្គងរបស់ខ្លួន តារាចម្រៀង លោក ម៉ៃ សុគន្ធ បានចេញមុខសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំ និងមហាជន ព្រមទាំងផ្ញើសារដល់យុវវ័យទាំងអស់ កុំយកគំរូអាក្រក់តាមខ្លួន និងសន្យាកែប្រែកំហុសឆ្គងចាប់ពីពេលនេះតទៅ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/3-1.jpg)
លោក ម៉ៃ សុគន្ធ បានរៀបរាប់ខ្លឹមសារកាលពីយប់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ ថា «ខ្ញុំបាទ ម៉ៃ សុគន្ធ ជាដំបូងសូមលើកម្រាមដៃ ១០ ជម្រាបសួរ និង គោរពដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចពុក សម្តេចម៉ែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និងសូមគោរពដល់លោកពូអគ្គស្នងការ ស ថេត និងលោកស្នងការនគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការរង លោកពូ ជួន ណារិន្ទ គោរពដល់លោកជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បៈខ្មែរ»។
តារាចម្រៀង ម៉ៃ សុគន្ធ បន្តទៀតថា «ខ្ញុំក្រាបសុំទោស និងលើកម្រាមដៃ ១០ ជូនចំពោះថ្នាក់ដឹកនាំ ដោយយប់មិញ (ថ្ងៃព្រហស្បតិ៍ ទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ ដោយខ្ញុំបាទបើកបររថយន្តមិនបានគោរពច្បាប់ចរាចរណ៍ ដោយខ្ញុំបាទបានចេញកម្មវិធីមានញ៉ាំជាតិស្រវឹងជាប់ក្នុងខ្លួន បើកបរបំពានច្បាប់ចរាចរណ៍ និងមិនបានគោរពតាមសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ដែលអនុវត្តរឹតបណ្តឹងច្បាប់លើដងផ្លូវ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/IMG_20240906_070520-647x1024.jpg)
លោកនិយាយទៀតថា ដោយពេលនោះ លោកមានការភ័យពេក លោកគ្មានចេតនាអ្វីលើសពីហ្នឹងទេ គ្រាន់តែរូបលោកខ្លាចពេលដល់ចុះទៅផាកពិន័យមានអ្នកកាសែតមកថត ខ្លាចបាត់បង់កិត្តិយស ជាចុងក្រោយ លោកសុំលើកម្រាមដៃ ១០ ក្រាបសំពះម្តងទៀត គោរពទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាលើកទោសដល់រូបលោកផង។
លោក ម៉ៃ សុគន្ធ បញ្ជាក់ទៀតថា «ខ្ញុំសូមសន្យាចាប់ពីថ្ងៃនេះទៅ នឹងកែប្រែកំហុសខុសឆ្គងមួយនេះ ហើយ ខ្ញុំបាទ ម៉ៃ សុគន្ធ សូមផ្ញើសារមួយនេះ សូមបងប្អូនយុវវ័យទាំងអស់កុំយកគំរូអាក្រក់តាមខ្ញុំ សូមពុកម៉ែបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវគោរពបងៗ សមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍តាមគ្រប់គោលដៅទាំងអស់ ហើយក៏សូមទោសដល់បងៗ សមត្ថកិច្ច នៅខណ្ឌផងដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/FB_IMG_1725495692971-1.jpg)
បន្ថែមពីនេះ លោក ម៉ៃ សុគន្ធ បានបន្ថែមថា «ជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនខ្មែរទាំងអស់សុខភាពល្អ រកទទួលមានបានទាំងអស់គ្នា និងរួបរួមគ្នា ខ្មែរស្រឡាញ់ខ្មែរ»។
គួរបញ្ជាក់ថា តារាចម្រៀងងារកំពូលទើស លោក ម៉ៃ សុគន្ធ បានបើករថយន្តស៊េរីទំនើបម៉ាក LA ND CRUISER ព្យាយាមគេចពីគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាកុល (គ្រឿងស្រវឹង) រហូតជ្រុលទៅបុករះកង់បីឥណ្ឌាពីរគ្រឿង និងរេចង្កូតបុករបាំងថ្មពុះចែកផ្លូវបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/IMG_20240906_070853.jpg)
ករណី នៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ និង ២៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទទឹកថ្លា ខណ្ឌសែនសុខ រាជធានីរាជធានី៕
អត្ថបទ ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?