ជីវិតកម្សាន្ដ
បាត់មុខយូរ តារាកូរ៉េដ៏ល្បីល្បាញរូបនេះ ត្រូវជាប់ទោសពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំ…
បន្ទាប់ពីប្រើប្រាស់រយៈពេល២ឆ្នាំ ដើម្បីធ្វើការស៉ើបអង្កេតយ៉ាងលម្អិត ពេលនេះ តារាសម្ដែងប្រុស Yoo Ah In ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសជាផ្លូវការហើយ។ រូបលោកត្រូវបានសម្រេចឲ្យជាប់ទោសរយៈពេល១ឆ្នាំ និងផាកពិន័យចំនួន $1490 សម្រាប់ការប្រើប្រាស់ថ្នាំហួសកម្រិត បើទោះបីជាថ្នាំធម្មតាក៏ដោយ។

បើយោងទៅតាមរបាយការណ៍ព័ត៌មានរបស់ The Korea Times បានឲ្យដឹងថា ទោសរបស់តារាសម្ដែងរូបនេះ ត្រូវបានសម្រេចឲ្យកាត់បន្ថយទោសពីរយៈពេល៤ឆ្នាំ មកត្រឹមរយៈពេល១ឆ្នាំវិញ។ ចំពោះការឃុំខ្លួន Ah In នឹងធ្វើឡើងភ្លាមៗ រួមជាមួយនឹងការបង់ប្រាក់ពិន័យ។

ជាមួយគ្នានេះ គេបានចោទប្រកាន់រូបលោកពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ និងបំផ្លាញភស្តុតាង ដោយបំពានច្បាប់គ្រប់គ្រងគ្រឿងញៀនរបស់ប្រទេសកូរ៉េ”។ តារាប្រុសរុបនេះ មានទម្លាប់ប្រើ sedative propofol ជិតពីររយដង ក្រោមការក្លែងបន្លំនៃនីតិវិធីកែសម្ផស្សពីខែកញ្ញា ឆ្នាំ 2020 ដល់ខែមីនា ឆ្នាំ 2022។

លោកត្រូវបានចោទប្រកាន់ក្នុងខែតុលា ឆ្នាំ 2023 ហើយត្រូវបានគេរកឃើញថាមានពិរុទ្ធភាព ចាប់ពីខែឧសភា ឆ្នាំ 2021 រហូតដល់ខែសីហា ឆ្នាំ 2023។ ទន្ទឹមនឹងនោះ Yoo Ah In ត្រូវបានចោទប្រកាន់ពីបទទិញថ្នាំងងុយដេកជាង ១០០០ គ្រាប់ដោយខុសច្បាប់ ក្រោមឈ្មោះក្លែងក្លាយ ៤៤ ដង និងជក់កញ្ឆានៅសហរដ្ឋអាមេរិកជាមួយមនុស្ស ៤ នាក់ តុលាការក៏បានរកឃើញថា លោកមានទោសផងដែរ៕
ប្រភព៖ Kdrama Stars



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?