ជីវិតកម្សាន្ដ
Jang Geun Suk ប្រាប់សុខភាពផ្ទាល់ខ្លួន ក្រោយវះកាត់មហារីកក្រពេញទីរ៉ូអ៊ីតរួចរាល់
កាលពីថ្ងៃទី ០៥ ខែកញ្ញា តារាសម្តែងកូរ៉េ Jang Geun Suk បានស្វាគមន៍អ្នកគាំទ្រជាមួយនឹងការផ្សាយបន្តផ្ទាល់ក្នុងបន្ទប់គេង។ ក្នុងកំឡុងពេលនៃការផ្សាយផ្ទាល់ តួប្រុសរូបនេះ បានចំណាយពេលឆ្លើយសំណួររបស់អ្នកគាំទ្រ លេងឆ្មា និងចែករំលែកព័ត៌មានថ្មីៗអំពីអ្វីដែលខ្លួនទទួលបាននាពេលថ្មីៗនេះ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ និងការវះកាត់មហារីកក្រពេញទីរ៉ូអ៊ីត។

តាមរយៈការចុះផ្សាយពីសារព័ត៌មានកូរ៉េ Allkpop ដោយដកស្រង់សម្ដីតារាសម្តែងរូបនេះបានបង្ហើបថា «ថ្មីៗនេះខ្ញុំបានទៅកម្សាន្តនៅ Aomori ជាមួយ Ha Suk Jin hyung និងអ្នករចនាផ្ទៃខាងក្នុង Lim Sung Bin ។ វាមិនបានគ្រោងទុកទាំងស្រុងនោះទេ ប៉ុន្តែវាជាដំណើរកម្សាន្តដ៏រីករាយបំផុត ដែលខ្ញុំធ្លាប់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមិនមែនជាប្រភេទដែលរីករាយនឹងវិស្សមកាលនៅបរទេសនោះទេ ប៉ុន្តែក្រោយពីវះកាត់ ខ្ញុំរកឃើញថាហេតុអ្វីបានជាមនុស្សចូលចិត្តដើរកម្សាន្តខ្លាំងណាស់ក្នុងឆ្នាំនេះ ខ្ញុំចង់ធ្វើដំណើរដោយខ្លួនឯង»។
នាពេលនោះ នៅពេលដែល លោកសម្រេចចិត្តថាគាត់គួរតែគិតពីកន្លែងដែលគាត់ចង់ទៅទស្សនាកន្លែងណាមួយ អ្នកគាំទ្របានណែនាំកន្លែងដូចជាអូស្ត្រាលី និងក្រិកជាដើម។
ក្រោយមក តារាសម្ដែងរូបនេះបានបញ្ចេញមតិយ៉ាងចំហថា «គ្រប់គ្នា យើងសុទ្ធតែមានការតស៊ូ និងការលំបាកក្នុងជីវិត ប៉ុន្តែការពិត វាមិនមានពេលគ្រប់គ្រាន់ក្នុងជីវិតរបស់យើងដើម្បីចំណាយវាច្រើននោះទេ គ្រាន់តែបារម្ភពីរឿងទាំងនោះ។ ត្រូវតែហ៊ាន ហើយតម្រង់ខ្លួនឯងជាមុនសិន។ រាល់ការសម្រេចចិត្តរបស់អ្នក នឹងប្រែជាមានបញ្ហា នោះអ្នកអាចដោះស្រាយបញ្ហានោះបាននៅពេលវាដល់ពេល។ បន្ទាប់ពីឆ្លងកាត់ជំងឺនោះ ពេលខ្ញុំក្រោកពីគេង ខ្ញុំដឹងថានៅសល់ពេលតិចទៀតមែនទេ? វាជារឿងហួសចិត្តមែនទេ? ពេលវេលាពិតជាមិនមានច្រើនទេ ដូច្នេះសម្រាប់ខ្ញុំ ជាជាងខ្វល់ខ្វាយ ខ្ញុំបានសម្រេចធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើកន្លងមក»។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីថ្ងៃដែលតារាសម្ដែងប្រុស Jang Geun Suk បានប្រាប់អ្នកគាំទ្រថា ខ្លួនត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត កាលពីខែតុលាឆ្នាំមុន អាជីពសម្ដែងរបស់លោកស្រាប់តែផ្អាកមួយរយៈធំ។ បន្ទាប់ពី ទទួលបានទទួលការវះកាត់ដោយជោគជ័យនៅក្នុងខែឧសភាឆ្នាំនេះ ទើបរូបលោកចាប់ផ្ដើមចំណាយពេលខ្លះដើម្បីឲ្យខ្លួនឯងឆាប់សះស្បើយដោយការធ្វើដំណើរកម្សាន្តទៅគ្រប់ទីកន្លែងដែលខ្លួនចង់ទៅ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារនឹកកូនស្រីខ្លាំង ស្ត្រី ថៃ បោះដៃអោបកូនតាមកាំមេរ៉ាសុវត្ថិភាព ខណៈអ្នកទស្សនាយំគ្រប់គ្នា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ