ជីវិតកម្សាន្ដ
រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ឆ្នាំ១៩៨៦ ល្បីល្បាញទូទាំងពិភពលោក តែការពិតផ្ទុករឿងអាស្រូវជាច្រើន
ភាពយន្ត “Journey to the West ឬយុទ្ធសិល្ប៍ស៊ុនអ៊ូខុង ដែលផលិតក្នុងឆ្នាំ ១៩៨៦ បានចាក់ផ្យាយយ៉ាងទូលំទូលាយ និងដឹកនាំដោយលោកស្រី Jie Yang ជាបុគ្គលរួមចំណែកដ៏ធំបំផុតក្នុងការបង្កើតស្នាដៃបុរាណ ប៉ុន្តែបែរជាមានរឿងអាស្រូវមិនចុះសម្រុងជាមួយតួ ហើយប្តេជ្ញាថានឹងមិនមើលភាពយន្តមួយនេះដាច់ខាត។
យោងតាម ១៦៣ ខ្សែភាពយន្ត យុទ្ធសិល្ប៍ស៊ុនអ៊ូខុង បានជួបប្រទះការលំបាកជាច្រើនដោយសារកង្វះថវិកា និងឧបករណ៍។ អ្នកដឹកនាំស្រី Jie Yang ជាអ្នកដែលចូលរួមចំណែកច្រើនបំផុតក្នុងការជោគជ័យ។ ប៉ុន្តែគាត់បានរងការឃ្លាតឆ្ងាយពីការក្បត់របស់តួសំខាន់។ នេះក៏ជាហេតុផលដែលអ្នកដឹកនាំរឿងស្រី មិនស្រលាញ់កូនៗដែលគាត់ខំបង្កើតយ៉ាងលំបាកមក។

នៅក្នុងជីវប្រវត្តិរបស់ Jie Yang អ្នកដឹកនាំរឿង Journey to the West បាននិយាយអំពីការលំបាកដែលគាត់បានជួបប្រទះក្នុងពេលផលិតខ្សែភាពយន្ត។ ដោយសារតែខ្វះថវិកា នាយកស្រីត្រូវចំណាយលើអាហារចេញពីហោប៉ៅខ្លួនឯង។ គម្រោងបានដល់វគ្គទី១១ ហើយអស់លុយ ដូច្នេះគាត់ត្រូវរត់ទៅគ្រប់ទីកន្លែងដើម្បីស្វែងរកអ្នកឧបត្ថម្ភ។ ជាចុងក្រោយ ក្រុមការងារភាពយន្តបានសហការជាមួយនាយកដ្ឋានឌីជីថលទី១១នៃក្រសួងផ្លូវដែក ដើម្បីបញ្ចប់វគ្គទាំង ២៥ ។
កំឡុងពេលកំពុងស្វែងរកទីតាំងសមរម្យសម្រាប់រៀបចំកន្លែងកើតហេតុ ក្រុមការងារផលិតកម្មបានធ្វើដំណើរជុំវិញប្រទេសចិន ដើម្បីធ្វើការស្ទាបស្ទង់មតិ ប៉ុន្តែត្រូវគេរាយការណ៍ថា បានប្រើប្រាស់លុយសាធារណៈសម្រាប់ការកម្សាន្តសប្បាយទៅវិញ។ លុះពេលគណៈកម្មការត្រួតពិនិត្យចុះមកស៊ើបអង្កេត ទើបការលំបាករបស់ក្រុមការងារភាពយន្តត្រូវបានមហាជនដឹងជាសាធារណៈ។ យ៉ាងណាក៏ដោយ ភាពលំបាកទាំងនោះមិនសំខាន់ទេ បើប្រៀបធៀបទៅនឹងការក្បត់របស់តួឯកក្នុងរឿង ជាមួយអ្នកដឹកនាំរឿង Jie Yang ។
ដ្បិតថាយ៉ាងនេះក្ដី បន្ទាប់ពីបញ្ចប់វគ្គទីមួយនៃភាពយន្ត តួសម្តែងមានភាពល្បីល្បាញពាសពេញពិភពលោក ហើយសូម្បីតែព្រឹត្តិការណ៍នៅប្រទេសសិង្ហបុរីបានអញ្ជើញក្រុមការងារភាពយន្តឲ្យទៅបង្ហាញមុខក៏ដោយ។ នៅពេលដែលអ្នកដឹកនាំរឿង Jie Yang បានប្រមូលផ្តុំគ្នាដើម្បីហាត់សម នោះ Liu Xiao Ling Tong (សម្តែង ស៊ុន អ៊ូខុង), Ma Dehua (សម្តែងតួជ្រូក) និង Yan Huaili (សម្តែងតួអរក្សទឹក) បែរជាបដិសេធមិនអាចចូលរួមក្នុងព្រឹត្តិការណ៍មួយនោះបាន ដោយសារពួកគេឈឺព្រមគ្នា។ ប៉ុន្តែការពិតគឺថា ពួកគេត្រូវបានអញ្ជើញឲ្យថតពាណិជ្ជកម្មដើម្បីរកប្រាក់បន្ថែមទៀតតែប៉ុណ្ណោះ។
នៅពេលដែលអ្នកដឹកនាំស្រីដឹងការពិត គាត់បានរិះគន់តួអង្គសំខាន់ក្នុងភាពយន្តកំពុងល្បីទាំងខឹងសម្បារ។ ប៉ុន្តែដោយសារតែរឿងនោះហើយ ទើបតារាសម្ដែងមិនសប្បាយចិត្ត ហើយបានរាយការណ៍រឿងនេះទៅកាន់នាយកទូរទស្សន៍កណ្តាលចិននៅពេលនោះគឺ Wang Feng តែម្ដង។
លោក Wang Feng និង Jie Yang តែងតែមានទំនាស់គ្នា ដោយលោកបានប្រើអំណាចដើម្បីប្រកាសរំលាយក្រុមការងារភាពយន្ត «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ប៉ុន្តែតាមពិត តួសម្តែងសំខាន់ៗនៅតែមាន មានតែការលុបបំបាត់អ្នកដឹកនាំរឿង Jie Yang ។ ក្រោយមកទើបតារាចម្រៀងប្រុសដែលសម្តែងបទចម្រៀងក្នុងរឿងភាគបុរាណមួយនេះ បានរិះគន់តួសម្តែងទាំងខឹងសម្បាថា បើមិនមែនអ្នកដឹកនាំរឿង តើពួកគេទាំងនោះមានភាពល្បីល្បាញដោយរបៀបណា?
ដោយត្រូវគេចាក់ពីក្រោយបែននេះ លោកស្រី Jie Yang ខឹងយ៉ាងខ្លាំង។ នៅឆ្នាំ ១៩៩៤ នៅពេលដែលរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» គ្រោងនឹងផលិតវគ្គ២ អ្នកដឹកនាំ CCTV បានឃើញថា គ្មាននរណាម្នាក់អាចកាន់តំណែងជាអ្នកដឹកនាំរឿងបានក្រៅពី Jie Yang ទើបពួកគេសម្រេចចិត្តអញ្ជើញគាត់ត្រឡប់មកវិញ។ ដើម្បីបន្តរក្សាតួនាទីរបស់ខ្លួន គ្រូនិងសិស្សទាំង៣នាក់បានមកសុំទោស និងលុតជង្គង់នៅចំពោះមុខលោកនាយកស្រី ដើម្បីដោះស្រាយការអាក់អន់ចិត្តជាមួយគ្នា។
ទោះយ៉ាងណាក៏ដោយ ការឈឺចាប់នៅតែមានជារៀងរហូត ក្នុងឆ្នាំ ២០១១ ពេលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយ លោកស្រីបានសារភាពថា «ខ្ញុំមិនបានឃើញភាពរុងរឿងនៃ Journey to the West ទេ។ ភាពយន្តនេះគឺជាការឈឺចាប់ជារៀងរហូតនៅក្នុងចិត្តរបស់ខ្ញុំ។ ចាក់ផ្សាយដំបូង ខ្ញុំមិនបានមើលទេ ពេលខ្ញុំបើកទូរទស្សន៍ ហើយឃើញ Journey to the West ខ្ញុំបានប្ដូរប៉ុស្តិ៍ភ្លាមៗ»។
នៅឆ្នាំ ២០១៧ នៅពេលដែលអ្នកដឹកនាំរឿងស្រីបានទទួលមរណភាពតួសម្តែងក្នុងរឿងទាំងអស់បានមកគោរពសពគាត់។ ប៉ុន្តែពួកគេត្រូវបានសាធារណជនថ្កោលទោស ព្រោះនៅក្នុងពិធីបុណ្យសព គ្រប់គ្នាបានឆ្លើយប្រាប់សារព័ត៌មាន និងណែនាំគម្រោងថ្មីដើម្បីផ្សព្វផ្សាយភាពយន្តថ្មីទៅវិញ។

យ៉ាងណាមិញ យោងតាមលោក Sohu បញ្ចាក់ថា ខ្សែភាពយន្ត «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ដែលផលិតក្នុងឆ្នាំ១៩៨៦ បានចាក់ផ្សាយឡើងវិញជាង៤ពាន់ដង ដោយកាន់កាប់កំណត់ត្រាសម្រាប់ការងារចាក់ផ្សាយឡើងវិញច្រើនបំផុតនៅក្នុងប្រទេសចិន។ នៅពេលចេញផ្សាយ អត្រាទស្សនិកជនរបស់ភាពយន្តគឺ ៨៩,៤%។ ការងារនេះក៏បានជួយអ្នកដឹកនាំរឿង Jie Yang ទទួលបានកិត្តិយសជាអ្នកដឹកនាំភាពយន្ត និងទូរទស្សន៍កំពូលទាំង១០នៅប្រទេសចិនក្នុងយុគសម័យឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៨៧។ Journey to the West ក៏បានឈ្នះពានរង្វាន់សម្រាប់ភាពយន្តល្អបំផុតផងដែរ។ ក្រៅពីនេះ រឿងនៅពីក្រោយខ្នងរបស់ក្រុមផលិតភាពយន្ត ក៏ជាប្រធានបទទាក់ទាញសម្រាប់ទស្សនិកជនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងវ័យ ៧៣ ឆ្នាំ តារាចិន Liu Xiaoqing មានមិត្តប្រុស ៨ នាក់ និងប្តី ៤

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?