ជីវិតកម្សាន្ដ
សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ធ្វើឡើងនៅប្រទេសកម្ពុជា
សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំឡើងមជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជាកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤។

កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និងការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។

ទស្សនិកជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ ប្រធានបទ”HI, CHINA”។ នៅទីតាំងផ្ទាល់ មានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។
ពេលទទួលបទសម្ភាសន៍ ទស្សនិកជននៅទីតាំងផ្ទាល់ បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពីវប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប។”
តារាអិនធឺណែតល្បីឈ្មោះនៅប្រទេសកម្ពុជា និងពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពនេះ ព្រមទាំងបានផ្សព្វផ្សាយស្នាដៃពាក់ព័ទ្ធផ្សេងៗតាមរយៈរូបថត និងវីដេអូ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ