ជីវិតកម្សាន្ដ
អាយុត្រឹម ៣២ ឆ្នាំប៉ុណ្ណោះ Selena ក្លាយជាសេដ្ឋីនីវ័យក្មេងបំផុតក្នុងបញ្ជី Bloomberg
តារាចម្រៀង តារាសម្តែង និងអ្នកជំនួញជនជាតិអាមេរិក Selena Gomez បានក្លាយជាសេដ្ឋីនីដែលភាគច្រើនដោយសារតែភាពជោគជ័យនៃម៉ាកផលិតផលសម្រស់ Rare Beauty របស់នាងដែលគេស្គាល់ទូទាងពិភពលោក។
យោងតាម Bloomberg បានគូសបញ្ចាក់ថា ទ្រព្យសម្បត្តិសុទ្ធឥឡូវនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.៣ ពាន់លានដុល្លារ។ ព្រឹត្ដិការណ៍នេះបានកត់សម្គាល់ការបង្ហាញខ្លួនលើកដំបូងរបស់នាងនៅក្នុងបញ្ជី និងធ្វើឲ្យនាងក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅក្នុងប្រទេស។

ទ្រព្យសម្បត្តិរបស់ Selena ត្រូវបានចងភ្ជាប់ជាចម្បងទៅនឹង Rare Beauty ជាហាងលក់ផលិតផលតុបតែងខ្លួនដែលរូបនាងបានបើកដំណើរការក្នុងឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាប្រភពចំណូលដ៏សំខាន់នៅក្នុងឧស្សាហកម្មគ្រឿងសំអាង។ សន្ទស្សន៍មហាសេដ្ឋី Bloomberg ប៉ាន់ប្រមាណថា ៨១.៤% នៃទ្រព្យសម្បត្តិសុទ្ធរបស់នាងបានមកពីភាគហ៊ុនងនៅក្នុងម៉ាកយីហោមួយនេះ។ វាត្រូវបានគេរាយការណ៍ថា Rare Beauty ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៥០ លានដុល្លារកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ Selena បានធ្វើពិពិធកម្មចំណាប់អារម្មណ៍អាជីវកម្មរបស់នាងលើសពី Rare Beauty ជាមួយនឹង Stacy Jones នាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារ Hollywood Branded ដោយកត់សម្គាល់ថានាងគឺជា អ្នកជំនួញពហុមុខមានប្រាក់ចំណូលចម្រុះ ដែលរួមចំណែកដល់ទ្រព្យសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់នាងនាបច្ចុបន្បន្ន។
ការវិភាគសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បង្ហាញថា ៦.៩% នៃទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះបានមកពីកិច្ចព្រមព្រៀងគាំទ្រ, ៤.៨%ពីដំណើរកម្សាន្ត, ២.៦%ពីវេទិកាសុខភាពផ្លូវចិត្ត Wondermind ដែលនាងជាសហស្ថាបនិក, ១.៨% ពីការលក់អាល់ប៊ុម, ១.៣%ពីការសម្ដែង, ០.៧%ពីការផ្សាយ និង ០.៦%ពីអចលនទ្រព្យ។
មិនត្រឹមប៉ុណ្ណឹងទេ Wondermind គឺជាប្រព័ន្ធអេកូសុខភាពផ្លូវចិត្តដំបូងគេរបស់ពិភពលោក មានតម្លៃ ១០០ លានដុល្លារក្នុងឆ្នាំ ២០២២ ហើយបានទាក់ទាញការវិនិយោគពីក្រុមហ៊ុនបណ្តាក់ទុនធំៗ និងមូលនិធិវិនិយោគរបស់អតីតកីឡាករវាយកូនបាល់អាមេរិក Serena Williams ។ ក្នុងនោះផងដែរ តារាចម្រៀងវ័យ៣២ឆ្នាំ ក៏បានធានាកិច្ចព្រមព្រៀងយល់ព្រមជាមួយក្រុមហ៊ុនធំៗដូចជា Puma SE, Coach និង Louis Vuitton ដែលបានបង្កើនប្រាក់ចំណូលរបស់នាងយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន CNN របាយការណ៍បានបង្ហាញថា កិច្ចព្រមព្រៀងយល់ព្រមរបស់នាងជាមួយ Puma មានតម្លៃ ៣០ លានដុល្លារ ខណៈដែលកិច្ចព្រមព្រៀងជាមួយ Coach មានតម្លៃ ១០ លានដុល្លារឯណោះ។
គួរបញ្ចាក់ដែរថា នៅអាយុ ៣២ ឆ្នាំ Selena បានចាប់ផ្តើមអាជីពជាតារាសម្តែងកុមារក្នុងឆ្នាំ ២០០២ ហើយបានល្បីល្បាញជាតារាស្រីក្នុងវ័យជំទង់មកម្ល៉េះ។ ពានរង្វាន់របស់នាងរួមមាន ពានរង្វាន់មហោស្រពភាពយន្តទីក្រុង Cannes, ពានរង្វាន់តន្ត្រីអាមេរិក, ពានរង្វាន់ Billboard Music Award និងពានរង្វាន់ MTV Video Music Awards ចំនួនពីរ។ នាងបានទទួលការតែងតាំងពានរង្វាន់ Emmy Award ចំនួនប្រាំពីរ, ការតែងតាំងពានរង្វាន់ Grammy ចំនួនពីរ និងការតែងតាំងពានរង្វាន់ Golden Globe ចំនួនពីរ ហើយអាល់ប៊ុមស្ទូឌីយោរបស់នាងបានឈរនៅលើកំពូលតារាង US Billboard 200 ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វាមី Ji-yeon ក្រុម T-ara ដើរផឹកស៊ីដាច់យប់ ចំពេលផ្ទុះពាក្យចចាមអារ៉ាមលែងលះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី