ជីវិតកម្សាន្ដ
ជូរី ល្អហួស គ្រងឈុត “ព្រះនាងឥន្ទ្រទេវី” ភ្ជាប់ខ្លឹមសារដ៏មានអត្ថន័យសម្រាប់អ្នកគាំទ្រ
ម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ ជូរី ល្អហួស ដែលដណ្ដើមបានមកុដ Miss Preteen Junior Idol World 2024 បច្ចុប្បន្ននេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងពិតជាមានភាពលេចធ្លោខ្លាំង ទាំងរូបសម្ផស្ស និងទីផ្សារសិល្បៈ។

ទន្ទឹមគ្នានេះដែរ កន្លងមក គេតែងឃើញ ល្អហួស បង្ហាញសកម្មភាពជាបន្តបន្ទាប់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងសិល្បៈរបស់ខ្មែរ ទៅកាន់ពិភពលោកទៀតផង។ ភាពលេចធ្លោរបស់ ល្អហួស បានធ្វើឲ្យទស្សនិកជនគាំទ្រ និងកោតសរសើរចំពោះឆន្ទៈរបស់បវរកញ្ញាយុវតីរូបនេះផងដែរ។
លើសពីការចាប់អារម្មណ៍ ជូរី ល្អហួស បានបង្ហាញខ្លួនក្នុងការគ្រងឈុត”ព្រះនាងឥន្ទ្រទេវី” ដោយភ្ជាប់នូវខ្លឹមសារដ៏មានអត្ថន័យសម្រាប់អ្នកគាំទ្រ។ តួយ៉ាង ល្អហួស បានបង្ហោះរូបភ្ជាប់ន័យដូច្នេះថា ព្រះនាងឥន្ទ្រទេវី ជាអគ្គមហេសីទី ២ របស់ព្រះបាទជ័យវរ្ម័នទី ៧។ ព្រះនាង ទ្រង់ជំរុញគ្រប់វិស័យសិល្បៈអក្សរសាស្ត្រ វប្បធម៌ជាតិ ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លា នាសម័យនោះ ព្រមទាំងបង្កើតឲ្យមានសាលាបាលីជាន់ខ្ពស់ទៀតផង។

ម្ចាស់មកុដ Miss Preteen Junior Idol World 2024 រូបនេះ បង្ហាញអត្ថន័យថា ប្រជារាស្ត្របានរស់ នៅក្នុងសេចក្ដីសុខក្សេមក្សាន្តចំរើនរុងរឿងក្នុងភាពស្ដុកស្ដម្ភ នៃសេដ្ឋកិច្ច និងអរិយធម៌ដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវមនុញ្ញផលពីសំណង់សាធារណៈនោះគ្រប់ៗ គ្នា។
ជូរី ល្អហួស បានលើកឡើងខ្លឹមសារទៀតថា ព្រះនាង ត្រូវបានព្រះរាជាតែងតាំងជាសកលវិទ្យាធិការនៅសាកលវិទ្យាល័យមួយឈ្មោះ”ទិលកគុត្តរៈ” ហើយព្រះនាងបានបង្ហាត់ស្ត្រីខ្មែររាជបរិពារអំពីវិជ្ជាខាងព្រះពុទ្ធសាសនានៅក្នុងវត្តមួយឈ្មោះ”នរេន្ទ្រស្រម”។

ប្រាកដណាស់ ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លងទៅ ពោលគឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះ ក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំ សម្តែងការគាំទ្រ និងសរសើរគ្រប់ៗ គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ