Connect with us

ជីវិតកម្សាន្ដ

ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យដោយវង់តន្ត្រីយុវជនអង្គរ

បានផុស

នៅ

សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន!

“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាន និងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមួយកម្រិតទៀត។

សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ

លោកស្រី ទេព គន្ធារ៉េត បានឱ្យដឹងថា “ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយជាក្រុមអូខេស្ត្រាអាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឱ្យពួកយើងអាចចែករំលែកការប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្មរបស់ពួកយើង។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសដែលមានមុខម្ហូបច្រើនមុខជាងគេនៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម