Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ៖ ខ្ញុំគ្មានសំណាងកើតក្នុងត្រកូលអ្នកមាន តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិ

បានផុស

នៅ

តារា​ចម្រៀង​ពហុជំនាញ​អ្នកនាង ខាត់ សុឃីម បានលើកឡើង​ជា​ការ​ដាស់​ស្មារតី​ដល់​អ្នកគាំទ្រ និង ជា​ពិសេស​សម្រាប់​ជីវិត​ខ្លួនឯង​ធ្លាប់​ឆ្លងកាត់​ថា អ្នក​នាង​គ្មាន​សំណាង​កើត​ក្នុង​ត្រកូល​អ្នក​មាន​ទេ តែ​មាន​សំណាង​កើត​ក្នុង​គ្រួសារ​បង្រៀន​ឲ្យ​ស្គាល់​គ្រប់​រសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​ពហុជំនាញ​ដែល​អាច​​លេង​បាន​គ្រប់ទម្រង់​ទាំងបុរាណ-សម័យ អ្នកនាង ខាត់ សុឃីម បច្ចុប្បន្ន​ត្រូវ​បានគេ​មើលឃើញថា នាងមិនត្រឹម​ជោគជ័យលើ​អាជីពសិល្បៈ​ និងមុខ​ជំនួញនោះ​ទេ ពោលបើ​និយាយពីរឿង​ជីវិតគ្រួសារកាន់​តែមានសេចក្តីសុខសុភមង្គលខ្លាំង។

ជា​មួយគ្នា​នេះ​អ្នកនាង ខាត់ សុឃីម បាន​លើក​ឡើងថា “ខ្ញុំគ្មាន​សំណាងកើតក្នុងត្រកូលគ្រួសារអ្នកមានទេ តែខ្ញុំមាន​សំណាង​ដែលបានកើត​ក្នុងគ្រួសារមួយដែលបង្រៀន​ឲ្យ​ខ្ញុំស្គាល់គ្រប់រស​ជាតិ​ឲ្យខ្ញុំចេះតស៊ូ អត់ធ្មត់ ឲ្យ​ចេះស្គាល់​ខុសត្រូវ”

ជាការពិតអ្នកនាង ខាត់ សុឃីម បច្ចុប្បន្ន​ត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រី​ពហុជំនាញ​របស់ខ្មែរមួយ​រូប​​ដែល​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​លើមុខជំនួញ​ផ្ទាល់ខ្លួន ក៏​ដូចជាអាជីពសិល្បៈ​ទាំងសម័យ និងបុរាណ​ជា​ដើម។

សកម្មភាព​នេះ​ អាចចាត់ទុកថា ជា​ជោគជ័យ​ដ៏ធំរបស់អ្នកនាង ខាត់ សុឃីម បន្ថែម​ទៀតបន្ទាប់​ពី​អាជីពសិល្បៈ​របស់​នាង​បច្ចុប្បន្ន​កំពុង​មមាញឹក​នៅតាម​បណ្តា​កម្មពិធី​មង្គលការ​មួយ​​ចំនួន ហើយ​នាងក៏​នៅតែ​រក្សា​បាន​សន្ទុះ​នៃ​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​មិន​ចាញ់​មិត្តភក្តិ​រួមជំនាន់​ឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម