ជីវិតកម្សាន្ដ
អស្ចារ្យណាស់! G-Devith និង ទេព បូព្រឹក្ស ចេញមុខក្នុង New York Fashion Week របស់ Tommy Hilfiger កម្មវិធីតែមួយជាមួយ Jisoo Blackpink
ពិតជាអស្ចារ្យណាស់! តារារ៉េប G-Devith និង ទេព បូព្រឹក្ស ចេញមុខក្នុងកម្មវិធី New York Fashion Week របស់ Tommy Hilfiger ដែលជាកម្មវិធីតែមួយ ជាមួយកំពូលតារា K-pop Jisoo សមាជិកក្រុម Blackpink នៅលើស្រឡាង Staten Island Ferry នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កាលពីយប់ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង New York ក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger New York Fashion Week SS25 មួយដ៏ធំ ហើយក្នុងនោះក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា កំពូលតារា K-pop Jisoo សមាជិកក្រុម Blackpink, Felix និង Lee know សមាជិកក្រុម Stray Kids ព្រមទាំងវត្តមានតារាបរទេសជាច្រើនរូបទៀត។
វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្សនៅក្នុងកម្មវិធី Tommy Hilfiger នេះ គឺជាលើកទី ២ហើយដែលអ្នកទាំងពីរត្រូវបានអញ្ចើញចូលរួមផ្ទាល់ពី Tommy Hilfiger សម្រាប់កម្មវិធី Fashion Week នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិក។ យីហោយក្សមួយនេះមានលក់នៅប្រទេសជាច្រើនទូទាំងពិភពលោកដូចជា ប្រទេសកូរ៉េខាងត្បូង ថៃ កម្ពុជា ជប៉ុន វៀតណាម អូស្រ្តាលី និង ហុងកុងជាដើម។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា