ជីវិតកម្សាន្ដ
ដួង សុខគា ៖ មុននិយាយអ្វីលើហ្វេសប៊ុក គួរថ្លឹងថ្លែងឲ្យប្រាកដសិន ព្រោះទស្សនៈខ្លះអាចឲ្យផលអវិជ្ជមាន
តារាពហុជំនាញលោក ដួង សុខគា បានចេញមុខដោយស្នើដល់មហជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មុននិយាយអ្វីនៅលើបណ្តាញសង្គមគួរថ្លឹងថ្លែងឲ្យប្រាកដសិន ព្រោះថា ទស្សនៈខ្លះអាចឲ្យផលអវិជ្ជមានមកខ្លួនអ្នក និងសង្គម។

តួយ៉ាងនាពេលកន្លងមកដោយសង្កេតឃើញបច្ចុប្បន្នមានបុគ្គលមួយចំនួនបានបង្កើតនូវរឿងរ៉ាវជេរបញ្ចោរគ្នា អត់ប្រយោជន៍នាំឲ្យបំពុលសង្គមតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួន លោក ដួង សុខគា ធ្លាប់បានចេញមកបំផុសអ្នកគាំទ្រត្រូវរួមគ្នាលុបបំបាត់។
ដោយឡែក ស្រាប់តែពេលនេះតារាប្រុសផ្នែកបុរាណលោក សុខគា បានលើកឡើងដូច្នេះថា នៅតាមហ្វេសប៊ុកគឺជា ទីសាធារណៈ។ មុននឹងនិយាយអ្វីមួយ អ្នកគួរថ្លឹងថ្លែងឲ្យប្រាកដសិនព្រោះ ទស្សនៈខ្លះវាអាចឲ្យផលអវិជ្ជមានមកខ្លួនអ្នក និងសង្គម។ ទ្រឹស្តីខ្លះស្តាប់ទៅទំនងតែពេលដែលយកទៅអនុវត្តមិនប្រាកដថាល្អនោះទេ។

គេចាំបានថា ថ្មីៗនេះតារាប្រុសពហុជំនាញលោក ដួង សុខគា បានស្នើដល់អ្នកផលិតរឿង ឬផលិតមាតិកាមួយចំនួនកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ក្លាយជាមេរោគឆ្លងធ្វើឱ្យបាត់បង់សេចក្តីសុខក្នុងការរស់នៅ បាត់បង់តម្លៃ ថ្លៃថ្នូរជាជនជាតិ និងបាត់បង់ក្តីស្រលាញ់ គឺសាមគ្គីភាព។

លោក ដួង សុខគា បីទោះបច្ចុប្បន្នមានការមមាញឹកក្នុងការងារសិល្បៈផ្នែកភ្លេងបុរាណយ៉ាងណាក្តីតែជាការកត់សម្គាល់លោកមិនភ្លេចក្នុងការបំផុសមហាជនខ្មែរពាក់ព័ន្ធទៅនឹងរឿងសង្គមនោះទេ។ តាមរយៈផ្នត់គំនិតរបស់លោក ដួង សុខគា កន្លងមកលោកតែងចេញសារដាស់តឿនល្អៗដែលជាគំនិតវិជ្ជមានសម្រាប់សង្គមពិសេសគឺ យុវជនខ្មែរជំនាន់ក្រោយឲ្យបានយល់ដឹងពីតម្លៃវប្បធម៌ អរិយធម៌ សិល្បៈ និងអក្សរសាស្ត្រជាតិ ជាដើម៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល