Connect with us

ជីវិតកម្សាន្ដ

អាម៉ាស់មិនស្ទើរ! ហៅ Beyoncé មក ខំច្រៀងផងរាំផង បែរជាគ្មានបានពានសូម្បីតែមួយ

បានផុស

នៅ

ជាការពិតណាស់ តារាចម្រៀងអន្តរជាតិដ៏ល្បីល្បាញ Beyoncé ត្រូវបានគេចាត់ទុកថាជា Queen of Pop ដែលទទួលបានការស្រឡាញ់គាំទ្រ និង ការគោរពពីសិល្បករគ្រប់រូប។ ជាពិសេស តារាចម្រៀងស្រីរូបនេះ តែងតែទទួលបានពានរង្វាន់ពីគ្រប់កម្មវិធី ដែលបង្ហាញពីការគាំទ្ររបស់ប្រិយមិត្តអ្នកស្ដាប់របស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅក្នុងកម្មវិធីចែកពានរង្វាន់ CMA Awards 2024 នេះ Beyoncé បែរជាមិនទទួលបានពានរង្វាន់សូម្បីតែមួយ ដែលនេះ ពិតជាធ្វើឲ្យរូបនាងមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ តារាស្រីវ័យ៤៣ឆ្នាំរូបនេះ បានឡើងឆាកសម្ដែងបទ Cowboy Carter ដែលជាបទដ៏ល្បីរបស់នាង នៅក្នុងកម្មវិធីនេះ ច្រៀងផង រាំផង ញាំងឲ្យកម្មវិធីមានភាពរីករាយ។

ចំណែកឯ លទ្ធផលដែលទទួលបានមកវិញគឺ ភាពអាម៉ាស់ ដោយសារតែរូបនាងមិនឈ្នះពានរង្វាន់នៅក្នុងកម្មវិធីនេះទេ ថែមទាំងមិនមានឈ្មោះ នៅក្នុងវគ្គ Nominations ដែលប្រកួតជាមួយតារាចម្រៀងផ្សេងៗសោះឡើយ។ ហេតុដូចនេះ អ្នកគាំទ្ររបស់ Beyoncé បានបញ្ចេញបានខកចិត្ត មិនពេញចិត្តនឹងកម្មវិធីនេះជាខ្លាំង ដោយអញ្ចើញ តារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះរូបនេះមកសម្ដែងជាតារាកិត្តិយស ទាំងដឹងថា រូបនាងមិនឈ្នះពានរង្វាន់ណាមួយ វាប្រៀបដូចជាការមើលងាយមួយ ធ្វើមកកាន់ Beyoncé ក្នុងកម្មវិធីលំដាប់ពិភពលោក។

យ៉ាងណាមិញ Beyoncé​ បានសរសេរសារបង្ហាញការដឹងគុណទៅកាន់អ្នកគាំទ្រ ដែលតែងតែបង្ហាញការស្រឡាញ់ការគាំទ្រមកកាន់រូបនាង និង ចម្រៀងរបស់នាង បើមិនមានអ្នកគាំទ្រ រូបនាងក៏មិនមានថ្ងៃនេះដែរ។ ហើយនាងក៏មានមោទនភាពចំពោះខ្លួនឯង ដែលក្លាយជាតារាស្រី ជនជាតិស្បែកខ្មៅដំបូង ដែលជាប់លំដាប់ថ្នាក់លេខមួយលើតារាង Hot Country Songs Chart ជាមួយនឹងបទ Cowboy Carter នេះដែរ៕

ប្រភព៖ Usmagazine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម