Connect with us

ជីវិតកម្សាន្ដ

​កូនចិញ្ចឹមវៀតណាម ​Angelina បង្ហាញ​ស្នាម​​របួសលើក្បាល ​​បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិត២ខែ

បានផុស

នៅ

កូនប្រុសវ័យ ២១ ឆ្នាំរបស់ Angelina Jolie គឺ Pax Thien បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្លាកស្នាមដែលអាចមើលឃើញនៅលើថ្ងាស ខណៈពេលដែលរូបគេបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូឆ្នាំ ២០២៤ ជាមួយម្តាយចិញ្ចឹម។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Jolie និង Pax មានវត្តមាននៅក្នុងព្រឹត្តិការណ៍សម្រាប់ការបញ្ចាំងភាពយន្ត “Without Blood” ដែលជាការដឹកនាំដោយ Jolie កាលពីថ្ងៃចន្ទ។ ពួកគេបានជ្រើសរើសសំលៀកបំពាក់បុរាណ ដោយអ្នកម្ដាយរូបនេះស្លៀករ៉ូបពណ៌ខ្មៅ ចំណែកកូនស្ថិតក្នុងឈុតអាវធំ និងវ៉ែនតាខ្មៅ។

នេះ​ក៏ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Pax Thien ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ចាប់​តាំង​ពី​គ្រោះថ្នាក់​ជាមួយកង់​អេឡិចត្រូនិក​របស់​គាត់​នៅ​ចុង​ខែ​កក្កដា។ ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានប៉ាប៉ារ៉ាស៊ី បានប្រទះឃើញ Jolie និង Pax ដើរក្នុងទីក្រុង Los Angeles ​ដោយឃើញក្មេងជំទង់រូបនេះពាក់ស្រោមដៃ និងមួកបិទបាំងរបួសក្បាល របាយការណ៍​បាន​បង្ហាញ​ថា ​គាត់​ទំនង​ជា​បាន​ជា​សះស្បើយ​ហើយ ​បន្ទាប់​ពី​ចូល​មន្ទីរពេទ្យអស់រយៈកាលដ៏យូរគួរសម។

គួរបញ្ចាក់ដែរថា កាលពីខែកក្កដា ក្មេងជំទង់វ័យ២១ឆ្នាំរូបនេះ កំពុងជិះកង់អេឡិចត្រូនិចផ្ទាល់ខ្លួននៅក្នុងតំបន់ដែលមានចរាចរណ៍ខ្លាំង លើមហាវិថី Los Feliz នៅម៉ោងប្រហែល៥ល្ងាចដោយមិន​ពាក់មួក​សុវត្ថិភាព។ នាពេលនោះ Pax Thien បាន​បុក​ពីក្រោយ​រថយន្ត​ដែល​ឈប់​ចត​នៅ​ភ្លើង​ក្រហម ហើយបានរងរបួសក្បាល និងឈឺត្រគាក។​ ក្រោយមក រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Los Angeles ក្បែរនោះ​ ដើម្បីព្យាបាលភ្លាមៗ។

កំឡុងពេលនោះ Jolie បានស្នាក់នៅក្បែរកូនប្រុសពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបងប្អូនប្រុសស្រីរបស់គាត់ក៏បានមកសួរសុខទុក្ខ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។ ទោះបីជា Brad Pitt ព្យាយាមទាក់ទងក៏ដោយ Pax ត្រូវបានគេរាយការណ៍ថា បានបដិសេធការយកចិត្តទុកដាក់របស់ឪពុកនិងមិនចង់ជួបមុខឡើយ៕

រូបភាពពី FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់  ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម