ជីវិតកម្សាន្ដ
លែងស្លូតដូចមុនហើយ Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍ និងរិះគន់ថានាងកែសម្ផស្ស
តារាសម្ដែងចិនកំពុងល្បីល្បាញខ្លាំង នាង Zhao Lusi នាពេលនេះបានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរូបណាដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីរូបរាងរបស់នាង ដោយចោទប្រកាន់ថា មុខនាងផ្លាស់ប្តូរដោយការវះកាត់កែសម្ផស្សប៉ុណ្ណោះ។
យោងតាម QQ បញ្ចាក់ថា តារាស្រីវ័យ២៥ឆ្នាំ បានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដមួយនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ដែលនាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីភ្នែកទស្សនិកជន។ អ្នកសង្កេតការណ៍បានកត់សម្គាល់ការផ្លាស់ប្តូរលើផ្ទៃមុខរបស់នាង ដែលនាំឲ្យមានការជជែកវែកញែកអំពីដំណើរការកែសម្ផស្សតិចតួច ជាពិសេសជុំវិញភ្នែកនិងបបូរមាត់តែម្ដង។

អ្នកប្រើបណ្ដាញសង្គមរាប់ពាន់នាក់សម្ដែងការខកចិត្ត ដោយអះអាងថា សម្រស់ធម្មជាតិរបស់តារាស្រីត្រកូល Zhao ត្រូវបានបាត់បង់ទាំងស្រុង។ ស្របពេលអ្នកប្រើប្រាស់ម្នាក់ឈ្មោះ Jiaojiao បានកត់សម្គាល់ដែរថា មុខរបស់ Lusi ធ្លាប់មានរាងមូលបន្តិច ដែលកំណត់នាងខុសពីតារាស្រីដទៃទៀត។ ឥឡូវនេះ រូបរាងរបស់នាងគឺមានលក្ខណៈធម្មតាជាង ដែលស្រដៀងទៅនឹងនិន្នាការនៃមុខតូច និងបបូរមាត់ដ៏ក្រាស់នៅក្នុងប្រទេសចិន។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នករិះគន់មួយចំនួនបានប្រើពាក្យអាក្រក់ដោយសម្ដៅមកលើនាងថា ការវះកាត់កែសម្ផស្សបានប្រែក្លាយតារាឆ្នើមរូបនេះទៅជាបិសាចពស់ ហើយក៏ធ្វើឲ្យនាងរឹងដូចមនុស្សក្រមួន។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែអត់ទ្រាំនឹងពាក្យសម្ដីមាក់ងាយលែងបានដូចមុន អ្នកគ្រប់គ្រងរបស់ Zhao Lusi បានប្រកាសថា ពួកគេបានប្រគល់ឲ្យក្រុមហ៊ុនច្បាប់មួយ ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងគណនីជាច្រើនដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការវះកាត់ និងប្រើប្រាស់ភាសាបង្ខូចកេរ្តិ៍ឈ្មោះដល់តារាស្រីរបស់ពួកគេ។
អ្នកតំណាងរបស់នាងបានបង្ហើបថា មេធាវីបានប្រមូលភស្តុតាង និងកំពុងប្តឹងបុគ្គលយ៉ាងហោចណាស់ ៥នាក់ ដោយស្វែងរកការសុំទោសជាសាធារណៈ និងសំណងសម្រាប់ទុក្ខសោកផ្លូវចិត្តដែលបណ្តាលឲ្យ Zhao Lusi មិនអាចធ្វើការងារអ្វីបានឡើយ។ ជាមួយគ្នានេះដែរ អ្នកតំណាងបានពន្យល់ដោយច្រានចោលពាក្យចចាមអារ៉ាមអំពីការវះកាត់កែសម្ផស្សថា មុខស្ដើងរបស់នាង គឺដោយសារតែការសម្រកទម្ងន់ និងការតុបតែងមុខបែបធម្មជាតិ។
យ៉ាងណា ងាកមកកាន់អាជីពសម្ដែងមិញ Zhao Lusi ប្រឡូកក្នុងវិស័យសិល្បៈចិនចាប់តាំងពីឆ្នាំ ២០១៧មក ដោយបានប្រឹងប្រែងក្រាញននៀលមិនខ្លាចហត់ បើទោះបីជារូបនាងជួបនូវការរិះគន់ធាត់ជ្រុលមិនសមស្ដង់ដារស្រីស្អាតរបស់ចិនយ៉ាងណាក្ដី។ បន្តិចៗម្ដងនៅពេលដែលរូបនាងបង្ហាញខ្លួនជាសាធារណ តែងតែបង្កការចាប់អារម្មណ៍ធំពីភ្នែកទស្សនិកជន ហើយបើនិយាយអំពីការគាំទ្រនិងភាពជោគជ័យ នាងហាក់មិនចាញ់រៀមច្បងចាស់ៗឡើយ។ ជាពិសេសថែមទៀតនោះ ការងារសម្ដែងរបស់តារាស្រីកើតឆ្នាំ១៩៩៨ រឹតតែហូរចូលមកដូចទឹក ហើយភាគច្រើននាងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកដឹកនាំរឿង ដោយត្រូវបានជ្រើសឲ្យសម្ដែងក្នុងរឿងភាគបុរាណល្បីៗដូចជា៖ The Romance of Tiger and Rose, Dating in the Kitchen, Love Better Than Immortality, Love Like the Galaxy,” និង “Hidden Love.”ជាដើម ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុសសំបូររឿងអាស្រូវស្នេហា Jun Yeol ដើរជាមួយ Krystal យ៉ាងស្និទ្ធបំផុត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម