Connect with us

ជីវិតកម្សាន្ដ

​មិនស្មានថា Aum ងប់ងុលនឹងតារាប្រុសចិនមួយរូប ទាល់ស្ដាប់សំឡេងគេទើបគេងលក់

បានផុស

នៅ

Aum Patcharapa តារាស្រីថៃជួរមុខដ៏ពេញនិយម​ និងជាអ្នកជំនួញវាល់លាន នាពេលថ្មីៗនេះបានទម្លាយពីអារម្មណ៍ពិតឥតលាក់លាមថា ខ្លួនជាអ្នកគាំទ្រយ៉ាងងប់ងុលក្នុងរឿងភាគចិន «Are You the One​​ »​ ហើយ​បុរស​សង្ហាដែលជាតួប្រុស​ បាន​ឆក់​យក​បេះដូង​របស់​នាងយ៉ាងពេញទំហឹង។

អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតក្នុងភ្នែកមាហាជននោះគឺថា ក្នុង​ជីវិត​របស់​កំពូល​តារា​ស្រថៃវ័យ៤៥ឆ្នាំ ក្រៅ​ពី​មាន​ការងារ​តឹង​តែង​ ថែរក្សាអាជីវកម្មផ្ទាល់ខ្លួន​​យ៉ាងរវល់បំផុតនោះ នាងក៏ជាអ្នកគាំទ្រដ៏ធំនៃស៊េរីរឿងភាគចិនដែរ។

តាមរយៈគណនីតីកតុកផ្ទាល់ខ្លួន Aum បានផ្សាយផ្ទាល់ជាមួយមិត្តភក្តិជិតស្និទ្ធដូចជា Ning Panita និង DJ ​​Pop ជជែកគ្នាពីនេះពីនោះមិនចេះចប់។ មួយស្របក់ក្រោយមក នាងស្រាប់តែអួតបង្ហាញរឿងភាគចិនថ្មី​មួយទៅកាន់មិត្តភក្តិនិងអ្នកទស្សនា ហើយនោះបានធ្វើឲ្យតារាស្រីរូបនេះ គេងមិនលក់លុះត្រាខ្លួនបានស្ដាប់នូវសំឡេងដ៏ស្រទន់របស់តួឯកប្រុសក្នុងរឿងសិន សឹមដេកលក់ស្កប់ស្កល់។ ជាពិសេសនោះ នាងបានទម្លាយទៀតថា បេះដូងរបស់តួប្រុសថ្មីបានឆក់យកស្នាមញញឹមនិងធ្លាក់មកលើនាងយ៉ាងខ្លាំង។

មិនត្រឹមប៉ុណ្ណឹងទេ នៅក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់ Aum Patcharapa ​ថែមទាំងឆ្លៀតទម្លាយ​ចំណង​ជើង​រឿង​ភាគបុរាណចិន ដែល​ធ្វើ​ឲ្យ​រូបនាងក្លាយជាមនុស្សងប់ងុល​ លែងសឹងបានដេកពួនរាល់យប់ថា «Are You the One​​ »​ ដែល​តួឯកប្រុសវ័យក្មេងកំពុងល្បីក្នុងប្រទេសចិន Zhang Wan Yi ​​ អាចធ្វើឲ្យបេះដូង Aum កក្រើកមកបាន ហើយក៏ជាសំឡេង​ដែល​រូបនាងតែងតែ​ត្រូវ​ស្ដាប់​ជា​រៀង​រាល់​យប់​ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីតារាស្រីលេខ១របស់ប៉ុស្តិ៍លេខ៧ថៃប្រកាសពីការពេញចិត្តពេញថ្លើម លើតារាប្រុស Zhang Wan Yi ពេញបេះដូងភ្លាមៗ ដោយមិនបង្អង់យូរឡើយ អ្នកតាមដានក្នុងគណនីតីកតុកប្រញាប់ប្រញាល់ចូលទៅឆែកមើល និងទស្សនាតាម Aum វិញដែរ។ ព្រមជាមួយគ្នានោះថែមទៀត ភាពយន្តចិនបុរាណមួយនេះក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីហ្វេនៗ នៅក្នុងប្រទេសថៃផងដែរ៕

តារាប្រុស Zhang Wan Yi ​​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​លែងស្លូតដូចមុនហើយ  Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍​  និង​រិះគន់ថានាងកែសម្ផស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម