Connect with us

ជីវិតកម្សាន្ដ

New Jeans កើតទុក្ខមិនសុខចិត្ត បានបង្កើតយូធូប ឡាយស្នើសុំ Hype បែបនេះ ដោយមិនញញើតបន្ដិច

បានផុស

នៅ

ដូចដែលយើងដឹងស្រាប់ហើយថា ជម្លោះរវាង Hype និង អតីត CEO របស់ Ador ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Min Hee Jin មិនទាន់ចប់សព្វគ្រប់នៅឡើយទេ ដោយហេតុថា រូបនាងនៅតែមិនសុខចិត្តនឹងការដកតំណែងជានាយកប្រតិបត្តិរបស់ខ្លួន​ ហើយជិតលែងមានសិទ្ធមើលថែក្រុម New Jeans ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រុម New Jeans ក៏មិនឈរឳបដៃមើលអ្នកគ្រប់គ្រងរបស់ខ្លួន ត្រូវលេចលង់បែបនេះដែរ ពួកគេតែងតែនិយាយគាំទ្រទៅកាន់ Min Hee Jin ជានិច្ច មិនថានៅពេលទទួលបានពានរង្វាន់នោះឡើយ ពួកគេតែងតែធ្វើការថ្លែងអំណរគុណទៅនាក់ អតីត Ceo រូបនេះជានិច្ច។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១១​ ខែកញ្ញា កន្លងទៅនេះ ក្រុម New Jeans ស្រាប់តែបង្កើតគណនី Youtube ខ្លួនឯងមួយ ហើយក៏បានធ្វើការឡាយ ដែលធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងនេះ ពួកគេបានធ្វើការស្នើរទាមទារទៅកាន់ក្រុមហ៊ុន HYPE និង លោក Bang Sihyuk ដោយមិនញញើតបន្ដិចសោះឡើយ។

មិនតែប៉ុណ្នោះ ពួកគេបាននិយាយថា Min HeeJin មិនត្រឹមតែជាអ្នកផលិតតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបង្កើត NEWJEANS ឱ្យក្លាយជាពួកគេសព្វថ្ងៃនេះ ហើយនាងមានសារៈសំខាន់ចំពោះអត្តសញ្ញាណរបស់ NEWJEANS ហើយពួកគេមានអារម្មណ៍ថា គ្មានអ្នកណាអាចជំនួស Min Hee Jin បានឡើយ។

HanNi ក៏បានចែករំលែកថាអ្នកគ្រប់គ្រង HYBE ធ្លាប់បានប្រាប់ក្រុមរបស់ពួកគេឱ្យមិនអើពើនឹងនាងទៀតផង ដោយនាងបានប្រាប់ថា នៅជាន់ទី៤ នៃអគារ HYBE មានបន្ទប់សម្រាប់ធ្វើសក់ ផាត់មុខ។ ថ្ងៃមួយ ក្រុមមួយ និងអ្នកគ្រប់គ្រងរបស់ពួកគេបានឆ្លងកាត់ ហើយពួកយើងបានស្វាគមន៍គ្នាទៅវិញទៅមក។ ពួកគេត្រលប់មកវិញម្តងទៀត ហើយខ្លួនបានឮអ្នកគ្រប់គ្រងរបស់ពួកគេនិយាយថា “មិនបាច់អើពើនឹងនាងទេ”។

សរុបមក ក្រុម New Jeans បានស្នើរឲ្យក្រុមហ៊ុន HYPE កែប្រែ Ador ឲ្យដូចដើមឡើងវិញ ត្រឹមថ្ងៃទី២៥នេះ បើពុំដូចនោះទេ ពួកគេមិនស្ដាប់តាមការបញ្ជារដោយល្ងិតល្ងង់ពីក្រុមហ៊ុននេះឡើយ។ គួរបញ្ជាក់ដែរថា ក្រុមនេះ ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលហ៊ានរិះគន់ក្រុមហ៊ុនដែលជាអាណាព្យាបាលរបស់ខ្លួន ដោយបើកចំហ និង ធ្វើការទាមទារជាសាធារណៈបែបនេះ។

យ៉ាងណាមិញ វីដេអូឡាយនោះ ត្រូវបានលុបចេញហើយ ចំណែកឯ មហាជននាំគ្នារងចាំការឆ្លើយតបពីក្រុមហ៊ុនធំមួយនេះ មកកាន់ New Jeans ថា តើពួកគេមានចំណាត់ការយ៉ាងណា តើវាសនាក្រុមនារីមួយនេះទៅជាយ៉ាងណានាពេលអនាគត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៦ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម