ជីវិតកម្សាន្ដ
ធ្វើការឲ្យប៉ុស្ដិ៍លេខ ៣ ថៃសុខៗ បែរលេចមុខ Janie នៅប៉ុស្ដិ៍លេខ ៧ យ៉ាងរំភើយ
ចាត់ទុកថាជាការបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ Janie Tienphosuwan ក្នុងកម្មវិធីថ្មី “THE SOCIAL WARRIOR” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 7HD ដែលចាត់ទុកថា នេះជាលើកទីមួយរបស់នាងដែលធ្វើការឆ្លងឆ្លើយជាមួយប៉ុស្តិ៍ទូរទស្សន៍។ ប៉ុន្តែការលេចមុខរបស់តារាថៃរូបនេះ បែរជាបង្កចម្ងល់ឲ្យមហាជនដោយសង្ស័យថានាងប្ដូរទ្រនំ ឬមានជម្លោះអ្វីជាមួយប៉ុស្តិ៍លេខ៣។

មិនឲ្យមហាជនមានមន្ទិលសង្ស័យយូរទេ តារាសម្ដែងស្រីរាងស្វែង Janie បានធ្វើការពន្យល់ពីមូលហេតុដែលរូបនាងនៅសុខៗស្រាប់តែលេចមុខធ្វើឲ្យក្រុមហ៊ុនផ្សេងបែបនេះ។ នាងបានលាតត្រដាងពីមូលហេតុ ដោយទម្លាយថាមួយរយៈ នេះនាងទទួលបានការងារឯករាជ្យជាងមុន ប៉ុន្តែយ៉ាងណាខ្លួននៅតែស្រលាញ់ប៉ុស្ដិ៍លេខ៣ដដែល ហើយត្រៀមខ្លួនធ្វើការជាមួយគ្នាជានិច្ច។ ជាពិសេសនាងថានៅតែធ្វើការជាមួយលោកស្រី Pinkamol Maleenont ទោះជាមានការងារថ្មីចូលមកក៏ដោយ។ ទៅថ្ងៃខាងមុខ បើប៉ុស្តិ៍លេខ៣មានព្រឹត្តិការណ៍បាល់ទាត់ឬអ្វីក៏ដោយនាងនឹងត្រឡប់ទៅកាន់ប៉ុស្តិ៍វិញដដែល។
មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីកូនមួយរាងនៅតែស្អាតរូបនេះថែមទាំងព្រលយទៀតថា កម្មវិធីរបស់ប៉ុស្តិ៍លេខ 7HD បានធ្វើឲ្យរូបនាងកាន់តែមានទំនុកចិត្តលើខ្លួននាងកាន់តែខ្លាំង។ នាងថា អតីតកាលប្រៀបដូចជាបទពិសោធន៍មួយដែល ធ្វើឲ្យយើងមិនទាន់ស្គាល់ខ្លួនឯង ១០០%។ នៅពេលដែលយើងធ្វើអ្វីមួយដែលថ្មី ហើយវាធ្វើឲ្យនាងកាន់តែមានទំនុកចិត្តលើអ្វីដែលនាងបានធ្វើ និងនិយាយ។ ដូច្នេះកាលដែលនាងមកកាន់កម្មវិធីក្រៅពីប៉ុស្តិ៍លេខ៣ វាប្រៀបដូចជាការងារថ្មីមួយដែលឲ្យនាងស្កាល់មនុស្សជាច្រើនផងដែរ។
ទោះបីជារូបនាងបានបកស្រាយលម្អិតទាក់ទិននឹងវត្តមានខ្លួណលេចមុខក្នុងប៉ុស្តិ៍លេខ៧យ៉ាងណាក្ដី។ ប៉ុន្តែងាកទៅកាន់ទស្សនិកជនជាច្រើននៅតែមានមន្ទិលសង្ស័យថា នាងអាចប្ដូរទ្រនំចាកចេញពីប៉ុស្តិ៍លេខ៣ហើយ។ គ្រាន់តែតារាស្រីរៀមច្បងយើងពុំចង់បកស្រាយឲ្យច្បាស់ការតែប៉ុណ្ណោះ។ ដោយហេតុថា ទំនាក់ទំនងរវាងនាងនិងប៉ុស្តិ៍លេខ៣ គឺនៅតែដដែលប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនស្មានថា Aum ងប់ងុលនឹងតារាប្រុសចិនមួយរូប ទាល់ស្ដាប់សំឡេងគេទើបគេងលក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ