ជីវិតកម្សាន្ដ
ម៉ាកយីហោបរទេសឆ្លាតខ្លាំង ធ្វើទីផ្សារលើតារា K-pop ដោយសារសម្លឹងឃើញអ្នកគាំទ្រទូទាំងពិភពលោក
ក្រុមចម្រៀងបុរសកូរ៉េខាងត្បូង Stray Kids មានសមាជិក៨នាក់ គឺជាទូតសុឆន្ទៈរបស់ម៉ាកយីហោប្រណិត Tommy Hilfiger បានបង្កភាពច្របូកច្របល់លើអ៊ីនធឺណិត នៅពេលដែលពួកគេបានក្លាយជាក្រុម K-pop ដំបូងគេ ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ម៉ូដសំលៀកបំពាក់ Manhattan ដ៏មានកិត្យានុភាពក្នុងខែឧសភា។
អ្នករចនាម៉ូដជនជាតិអាមេរិកលោក Tommy Hilfiger បានប្រាប់រ៉យទ័រថា «ពួកយើងបានធ្វើស្លាកពិសេស Tommy Hilfiger with the Stray Kids ហើយពួកគេចូលចិត្តវា យើងក៏ស្រលាញ់វា ហើយខ្ញុំគិតថាវានឹងធ្លាក់ចុះក្នុងប្រវត្តិសាស្ត្រ ដែលប្រហែលជាគម្រោងដ៏គួរឲ្យរំភើបបំផុតមួយដែលយើងមានរហូតមកដល់បច្ចុប្បន្ន»។
លើសពីនេះទៀតដែរ អ្នករចនាម៉ូដនៃយីហោប្រណិតបានបញ្ចាក់ទៀតថា ដ្បិតយើងខ្លួនមិនមែនជាម៉ាកយីហោដែលគេនិយាយច្រើនបំផុតនៅ Met Ball ប៉ុន្តែភាពខ្លាំងនៃអ្វីដែលកំពុងកើតឡើងក្នុងវិស័យ K-pop និងសម្រាប់សមាគមរបស់យើង ខ្ញុំគិតថាវាគឺពេលវេលាសមស្របមួយ។
ទោះយ៉ាងណាក៏ដោយ Stray Kids មិនមែនជាតារា K-pop ថ្មីស្រឡាងក្នុងនាមជាទូតសុឆន្ទៈម៉ាកយីហោបរទេសទេ។ កាលពីឆ្នាំមុន តារា K-pop ប្រហែល៣០នាក់ ត្រូវបានតែងតាំងក្នុងមុខតំណែងថ្មីសម្រាប់ស្លាកយីហោរួមមាន Versace និង Dior ហើយក្នុងរយៈពេល២ ខែចុងក្រោយនេះ Lisa ក្រុម Blackpink, Jin ក្រុមBTS និង Karina ក្រុម aespa ត្រូវបានប្រកាសជាទូតសុឆន្ទៈនៃម៉ាកសម្រាប់ Louis Vuitton, Gucci និង Prada រៀងៗខ្លួន។
លោក Alison Bringe ប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុនទិន្នន័យ និងបច្ចេកវិទ្យា Launchmetrics បាននិយាយថា ដោយសារសំឡេងខុសៗគ្នាដែលកំពុងគាំទ្រតារា K-pop វាកំពុងជំរុញឲ្យមានចំនួនដ៏អស្ចារ្យនៃតម្លៃឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ ដែលខ្ពស់ជាងតារាបស្ចិមប្រទេស។ ជាពិសេស K-Pop ឥឡូវនេះស្ថិតក្នុងចំណោមតារាដែលទទួលបានការទន្ទឹងរង់ចាំខ្លាំងបំផុត ដែលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសប្តាហ៍ ហើយជារឿយៗទទួលបានការលើកទឹកចិត្តខ្លាំងបំផុតពីអ្នកគាំទ្រដែលកំពុងរង់ចាំនៅខាងក្រៅ។
Lily នៃក្រុមចម្រៀងនារី K-pop NMIXX និងជាទូតម៉ាកយីហោសម្រាប់ Loewe បានប្រាប់រ៉យទ័រដែរថា នៅពេលដែលអ្នកក្រឡេកមើលអ្នកគាំទ្រ K-pop ពួកគេច្បាស់ជាចូលចិត្តសមាជិក ប៉ុន្តែពួកគេក៏ចូលចិត្តភាពស្រឡូនរបស់ K-pop ក្រុមនីមួយៗមានស្ទីលដ៏អស្ចារ្យរៀងៗខ្លួន។ ម៉ូដគឺមានសារៈសំខាន់ណាស់សម្រាប់ K-pop ហើយ K-pop គឺមានសារៈសំខាន់ណាស់ចំពោះម៉ូដ។
យ៉ាងណាមិញ នៅក្នុងរបាយការណ៍ស្តីពីសប្តាហ៍ម៉ូដសម្លៀកបំពាក់និទាឃរដូវដល់រដូវក្តៅឆ្នាំ២០២៥នៅប៉ារីស ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ជាតំបន់កំពូលទីបី ដែលជំរុញឲ្យមានការភ្ញាក់ផ្អើលដែលភាគច្រើនត្រូវបានបង្កើតឡើងដោយតារាកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លែងស្លូតដូចមុនហើយ Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍ និងរិះគន់ថានាងកែសម្ផស្ស

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?