Connect with us

ជីវិតកម្សាន្ដ

VMAs ឆ្នាំនេះ ប្រជុំជើងដោយកំពូលតារាលំដាប់ពិភពលោក

បានផុស

នៅ

ការ​បង្ហាញ​ខ្លួន​របស់ Taylor Swift, Lisa, Camila Cabello, Katy Perry បាន​ប្រែ​ក្លាយ​កម្មវិធី MTV Video Music Awards (VMAs) ឆ្នាំ ២០២៤ ឲ្យក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​គគុក​បំផុត​ ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា។

កម្មវិធីប្រគល់ពានរង្វាន់ VMAs ឆ្នាំនេះ គឺជាព្រឹត្តិការណ៍កម្សាន្តមួយដែលបានផ្ទុះឡើងនៅលើបណ្តាញសង្គម ដោយសារតែការបង្ហាញខ្លួនរបស់តារាកំពូលរបស់ពិភពលោក។ ការសម្តែងលើកម្រាលព្រំពណ៌ខ្មៅដ៏ធំរបស់ Taylor Swift, Lisa, Camila Cabello, Katy Perry, LE SSERAFIM បានធ្វើឲ្យទស្សនិកជននៅគ្រប់ទីកន្លែង មានការប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងសឹងមិនធ្លាប់ឃើញីមុនមក។

មិនត្រឹមប៉ុណ្ណឹងនោះទេ នៅក្នុងព្រឹត្តិការណ៍ Lisa បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង សក្តិសមដូចទេពធីតា ប៉ុន្តែស៊ិចស៊ីមិនតិចនោះទេ ដោយរូបនាងបានស្លៀករ៉ូបរាងស្លីមជាមួយនឹងផ្នែកខាងលើនៃខ្លួនរិបដើមទ្រូង និងការរចនាម៉ូដដែលឱបរាងរាងកាយឲ្យកាន់តែចេញរាងរៅ។ មិនឲ្យចាញ់សមាជិកក្រុម BLACKPINK នោះទេ Taylor Swift ក៏បង្ហាញដើមទ្រូងដ៏ក្តៅគគុករបស់នាងក្នុងសម្លៀកបំពាក់ប្លែកៗខ្លាំងអ្នកណាៗក៏ងាកមើលមកនាងដូចគ្នា។

ដោយឡែក សម្រាប់តារាស្រី Katy Perry, Camila Cabello, Addison Rae និង Halle Baile សុទ្ធតែបង្កើតស្ទីលនៃភាពស្រស់ស្អាតទាក់ទាញភ្នែកនៅលើកម្រាលព្រំពណ៌ខ្មៅនៃកម្មវិធី VMAs 2024រៀងៗខ្លួន។ បន្ថែមពីលើការបង្ហាញពីសម្រស់របស់Katy Perry ក៏​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពេល​កាន់​ដៃ​ស្វាមី​សង្ហា​ Orlando Bloom នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ។ ជាពិសេស Shawn Mendes, Camila Cabello, និង Sabrina Carpenter ក៏បានជួបគ្នាជាលើកដំបូងផងដែរ បន្ទាប់ពីមានបញ្ហាស្នេហាត្រីកោណកន្លងមក។

សូមទស្សនារូបភាពតារាពិភពលោកជួបគ្នាក្នុងកម្មវិធីតែមួយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាកយីហោបរទេសឆ្លាតខ្លាំង ធ្វើទីផ្សារលើតារា K-pop ដោយសារសម្លឹងឃើញអ្នកគាំទ្រទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម