Connect with us

ជីវិតកម្សាន្ដ

Hyun Bin ថា ភាពជោគជ័យរបស់លោក គឺមានភរិយានៅពីក្រោយ

បានផុស

នៅ

តារាសម្តែងកូរ៉េខាងត្បូង Hyun Bin បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភរិយា​ គឺតារាសម្តែង Son Ye Jin ដោយបានគូសបញ្ជាក់ពីការយល់ដឹង និងការលើកទឹកចិត្តរបស់នាងគឺជាកត្តាសំខាន់សម្រាប់អាជីពរបស់គាត់កាន់តែជោគជ័យនាពេលនេះ។

យោងតាមសារព័ត៌មាន Chinatimes បានឲ្យដឹងថា Hyun Bin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯការបញ្ចាំងភាពយន្ត Harbin នៅមហោស្រពភាពយន្តអន្តរជាតិ Toronto ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍អន្តរជាតិកាលពីថ្ងៃចន្ទ។

នៅពេលដែលត្រូវបានសួរអំពីភរិយារបស់គាត់មានចំពោះអាជីពរបស់គាត់ ក្នុងអំឡុងពេលសម្ភាសន៍លើកម្រាលព្រំក្រហម Hyun Bin បាននិយាយថា «​យើងទាំងពីរគឺជាតារាសម្តែង ដូច្នេះនាងយល់ និងយល់ពីចិត្តខ្ញុំ។ ការយល់ និងការយល់ចិត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ខ្ញុំដឹងគុណចំពោះវត្តមានរបស់នាងនៅក្នុងជីវិត​របស់​ខ្ញុំ នាង​លើក​ទឹក​ចិត្ត​ខ្ញុំ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បានធ្វើ»។

ថ្វីដ្បិតតែភរិយាមិនអាចចូលរួមព្រឹត្តិការណ៍នេះជាមួយស្វាមី ដោយសារតែរវល់ថតភាពយន្តថ្មីក៏ពិតមែន។ ប៉ុន្តែការលើកឡើងរបស់ Hyun Bin អំពីប្រពន្ធ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងពេញនិយមនៅលើ Weibo ស្របពេលដែលអ្នកគាំទ្រសរសើរពីទំនាក់ទំនងរបស់ពួកគេថាស្មោះត្រង់ និងស្រលាញ់គ្នាខ្លាំងលើសអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ មានមតិជាច្រើនបានលើកឡើងអំពីគូស្វាមីភរិយានេះថា នៅពេលពួកគេបាន​ឮ​ពាក្យ​ទាំង​នោះ​មាន​អារម្មណ៍​កក់​ក្ដៅណាស់ ហើយក្ដី​ស្រឡាញ់​របស់ Hyun Bin ចំពោះ​ភរិយា​បង្ហាញ​ឲ្យឃើញ​នៅ​លើ​ទឹក​មុខ​ និងពួក​គេ​គឺ​ជា​ការ​ផ្គូផ្គង​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទាំង​រូបរាង ទេពកោសល្យ​សម្ដែង និង​កិត្តិនាម។

ដោយឡែក ក្នុងអំឡុងពេលព្រឹត្តិការណ៍ខែកក្កដា Son Ye Jin បានបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះស្វាមីដោយពណ៌នាថា គាត់មានភាពស្មោះត្រង់ ហេតុផល សុភាព និងអាចទុកចិត្តបាន។ នាងក៏​បាន​ចែក​រំលែក​ថា នាង​ធ្លាប់​តស៊ូ​បំបែក​ការងារ​ពី​ជីវិត​ផ្ទាល់​ខ្លួន ដោយក្នុងរយៈពេលពីរឆ្នាំមកនេះ នាងបានផ្តោតទៅលើខ្លួនឯងកាន់តែច្រើន ដោយបានប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ដូចជាអាពាហ៍ពិពាហ៍ ការសម្រាលកូន និងការចិញ្ចឹមកូនប្រុស ដែលនោះជាហេតុផលនាំឲ្យនាងមានសុភមង្គលក្នុងជីវិតសាមញ្ញប្រចាំថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាកយីហោបរទេសឆ្លាតខ្លាំង ធ្វើទីផ្សារលើតារា K-pop ដោយសារសម្លឹងឃើញអ្នកគាំទ្រទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ព្រឹត្តិការណ៍ Gumball 3000 បានរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ប្រតិភូ​ Gumball 3000 ដក់ចិត្តជាមួយនឹងការស្វាគមន៍របស់កម្ពុជា ហើយសន្យាថា​ “នឹងមិនភ្លេចកម្ពុជាឡើយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ-AFD ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក យឹម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់មកពីកូរ៉េខាងត្បូង ទៅពិនិត្យ ព្យាបាលពលរដ្ឋខេត្តកំពតប្រមាណ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម