ជីវិតកម្សាន្ដ
មិនគួរឲ្យជឿ ត្រឹមរយៈពេល៧ខែ Nikocado សម្រកបានជាង១០០គីឡូក្រាម
កាលពីថ្មីៗនេះ Influencer ម្នាក់បានធ្វើឲ្យកក្រើកអ្នកលេងបណ្ដាញសង្គម តាមរយៈការបង្ហាញរូបរាងថ្មី ប្លែក មិនគួរឲ្យជឿ ក្នុងរយៈពេលខ្លី។ Nikocado Avocado គឺជា អ្នកបង្កើតវីដេអូម្នាក់ដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សធាត់ខ្លាំង ហើយតែងតែបង្ហោះវីដេអូអំពីការហូបចុក គេហៅថា Mukbang ជាមួយនឹងបរិមាណអាហារច្រើនមែនទែន។

មិនតែប៉ុណ្ណោះ Nikocado តែងតែបង្ហាញភាពលំបាកជាមួយនឹងការឡើងទម្ងន់របស់ខ្លួន ភាគច្រើនគេឃើញលោកតែងតែបញ្ចេញកំហឹង យំ សើច នៅពេលបរិភោគម្ដងៗ។ ហើយគេក៏បានលេចឮដំណឹងដែរថា រូបលោក បានកំពុងតែមានជម្ងឺសាហាវ ក្រោយខានចេញវីដេអូមួយរយៈធំ។
ផ្ទុយពីការគិតរបស់អ្នកលេងបណ្ដាញសង្គម Nikocado ស្រាប់តែបង្ហាញខ្លួនជាមួយនឹងរូបរាងស្លីម ប្រែកាយ៣៦០ដឺក្រេ ធ្វើឲ្យមនុស្សម្នារចំហមាត់ភ្ញាក់ផ្អើលពេញពិភពលោក។ តាមប្រភពបានឲ្យដឹងថា Niko បានស្រកទម្ងន់អស់២៥០ផោន ដែលស្មើនឹង១១៧គីឡូក្រាមឯណោះ។

លើសពីនោះទៅទៀត តារាប្រុសរូបនេះ ធ្វើការសម្រកត្រឹមរយៈពេល៧ខែប៉ុណ្នោះ ប៉ុន្ដែទទួលបានលទ្ធផលនឹកស្មានមិនដល់។ លទ្ធផលនេះដែរ បានធ្វើឲ្យផ្ទុះការវែកញែកអំពី Niko ថា តើលោកធ្វើបែបនេះ បានដោយរបៀបណា? តើការឡើងទម្ងន់កន្លងមក គ្រាន់តែជាការសម្ដែងពិតមែនឬទេ?

យោងទៅតាមសមីខ្លួនផ្ទាល់ លោកបានបង្ហើបដែរថា ការដែលលោកឡើងទម្ងន់ និង ធ្វើវីដេអូហូបចុកកន្លងមក គឺដើម្បីតែដកពិសោធន៍នៅក្នុងសង្គមនេះតែប៉ុណ្ណោះ។ ហើយនៅពេលនេះ លោកបានត្រឡប់មកសភាពដើមវិញ ការដកពិសោធន៍របស់លោកត្រូវបានបញ្ចប់ទៅដោយជោគជ័យ។

គួរបញ្ជាក់ផងដែរថា Nikocado Avocado គឺជាអ្នកជំនាញខាងផ្នែកចំណីអាហារ Food Expert ហើយកាលពីដំបូងលោកគឺជាមនុស្សដែលបរិភោគតែបន្លែប៉ុណ្នោះ ដោយឡែក ក្រោយមកលោកបានផ្លាស់ប្ដូរទាំងស្រុង ទៅបរិភោគសាច់សុទ្ធវិញម្ដង។

អ្វីដែលកាន់តែធ្វើឲ្យអ្នកទស្សនាព្រឺរោមទៀតនោះ Niko បានបង្ហោះវីដេអូដំបូងរបស់ខ្លួន បន្ទាប់ពីបាត់មុខអស់រយៈពេល២ឆ្នាំ ដោយសរសេរថា ទៅមុន២ជំហាន ហើយក៏បានប្រាប់ទៀតថា ថ្ងៃនេះ ខ្ញុំបានភ្ញាក់ពីសុបិនដ៏វែងអន្លាយ ហើយរាងកាយខ្ញុំក៏បានបាត់ទម្ងន់អស់២៥០ផោន។
លោកថែមទាំងសរសេរឌឺដងទៅកាន់អ្នកទស្សនាទៀតថា កាលពីមុន គេបានហៅខ្លួនថា ជាមួយធាត់ កើតជម្ងឺ គួរឲ្យធុញ និង មានចរិតរឹងរួស។ មនុស្សគឺជាសភាវៈដ៏រញ៉េរញ៉ៃជាងគេនៅក្នុងលោកទាំងមូលនេះ ទោះយ៉ាងណាខ្លួននៅតែដើរទៅមុនមនុស្សទាំងនេះ ២ជំហាន “The Joke’s on you” អ្នកដែលគួរឲ្យចង់សើចគឺពួកអ្នកនេះឯង៕
ប្រភព៖ mail online




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?