Connect with us

ជីវិតកម្សាន្ដ

ស្ថិតក្នុងបញ្ជីខ្មៅ៣ឆ្នាំ តួត្រចៀកកាំ ទំនងជាលែងចង់ប្រឡូកសិល្បៈហើយ

បានផុស

នៅ

យោងតាម Sohu បានរាយការណ៍ថា Zhao Wei ឬតួត្រចៀកកាំបានដល់ពេលកំណត់វិលមកកាន់វិស័យសិល្បៈជាផ្លូវការហើយ បន្ទាប់ពីស្តិតក្នុងបញ្ចីខ្មៅនិងត្រូវបានហាមប្រាមមិនឲ្យសម្ដែងអស់រយៈពេល៣ឆ្នាំ ខណៈវត្តមានរបស់នាងធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ កាលពីចុងខែសីហា និងដើមខែកញ្ញានេះតែម្ដង។

តាមដែលទស្សនិកជនបានចែករំលែកថា ពួកគេបានជួបតារាស្រីវ័យ៤៨ឆ្នាំនៅទីបេ នេះគឺជាទឹកដីដែលរូបនាងតែងតែទៅលេងជារឿយៗ។ សារព័ត៌មានចិនបានបញ្ចេញមតិថា នាពេលនោះនាងមិនបានតុបតែងខ្លួនទេ រូបរាងមិនរក្សាភាពក្មេងជាងវ័យដូចពីមុន ប៉ុន្តែមើលទៅដូចស្ត្រីវ័យកណ្តាលធម្មតាម្នាក់ប៉ុណ្ណោះ។ គេឃើញនាងបានជជែក​លេង​ជាមួយ​មិត្តភ័ក្ដិ​យ៉ាងធម្មតា ហើយទំនងជាមិន​ត្រៀម​ខ្លួន​វិល​ចូល​វិស័យ​សិល្បៈ​វិញ​ទេ ប៉ុន្តែ​អាច​សម្រេច​ចិត្ត​ចូល​និវត្តន៍​ដោយអាស្រ័យ​លើ​ស្ថានភាពបច្ចុបន្បរបស់នាង។

បន្ទាប់ពីការធ្វើដំណើររបស់នាង zhao wei បានត្រលប់ទៅទីក្រុងប៉េកាំងវិញដោយស្លៀកពាក់ធម្មតា។ នៅពេលអ្នកសារព័ត៌មានចូលទៅជិតនាង នាងបានគ្រវីដៃ ហើយចាកចេញយ៉ាងលឿន ក្នុងន័យចៀសវាងសំណួរណាមួយអំពីការវិលត្រលប់មកវិញ។

ដោយឡែក សារព័ត៌មានចិន QQ បានបញ្ចាក់ដែរថា អ្នកគាំទ្ររបស់តួត្រចៀកកាំគួរតែទទួលយកថា នាងនឹងមិនអាចវិលចូលវិស័យសិល្បៈវិញបានទេ។ ទោះបីជាមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលជំរុញឲ្យនាងត្រូវបានហាមឃាត់មិនឲ្យចាក់ផ្សាយក៏ដោយ ដោយកេរ្តី៍ឈ្មោះត្រូវបានដកចេញពីការងារទាំងអស់​ ហើយវាក៏ពិបាកសម្រាប់នាងក្នុងការត្រឡប់មកកាន់អាជីពមួយនេះវិញដែរ។

ទន្ទឹមនោះទៀតសោត ក៏មិនធ្លាប់មានពីមុនមកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន សម្រាប់សិល្បករដែលត្រូវបានហាមឃាត់មិនឲ្យចាក់ផ្សាយដើម្បីបន្តសកម្មភាពសិល្បៈនៅក្នុងប្រទេស។ ប្រសិន​បើ​នាងវិលមកចាប់អាជីពសារជាថ្មីនោះ វា​នឹង​បង្កើត​បញ្ហា​និង​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំងលើពិភពអ៉ិនធើណេត។​ ជាងនេះទៅទៀត មនុស្សមួយចំនួនធំសុទ្ធតែនិយាយថា​ Zhao Wei ពាក់ព័ន្ធនឹងរឿងធ្ងន់ធ្ងរជាច្រើន នាងបានលះបង់អាជីព និងលាក់ខ្លួន ដើម្បីចៀសវាងភាពចលាចល ដូច្នេះហើយវាពិបាកធ្វើការជាសាធារណៈ។

ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់នាងគឺនៅក្នុងព្រឹត្តិការណ៍ Fendi ក្នុងខែកក្កដា ឆ្នាំ២០២១ ជាកន្លែងដែលនាងបានបម្រើការជាអ្នកនាំពាក្យរបស់យីហោនៅក្នុងប្រទេសចិន។ ស៊េរី និងភាពយន្តទាំងអស់ដែលមាននាងត្រូវបានដកចេញពីវេទិកាវីដេអូនៅខែបន្ទាប់ ហើយឈ្មោះរបស់នាងបានបាត់ពីគេហទំព័រពានរង្វាន់ភាពយន្ត។ ម៉ាកដែលតារាស្រីត្រកូល Zhao​ តំណាងក៏បានលុប ឬលាក់មាតិកាណាមួយដែលទាក់ទងនឹងតារាស្រីនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន Weibo ។​ ​

Baidu បានបង្ហាញទៀតថា​ ការហាមប្រាមដែលដាក់លើតួរឿង “My Fair Princess​​” គឺជាការអនុវត្តទូទៅនៅក្នុងឧស្សាហកម្មកម្សាន្ត និងកីឡារបស់ប្រទេសចិន ដែលហាមប្រាមបុគ្គលម្នាក់ៗមិនឲ្យធ្វើការក្នុងវិស័យទាំងនេះដោយសារតែការរំលោភលើក្រមសីលធម៌ ឬច្បាប់។​ យ៉ាងណា ហេតុផលផ្លូវការសម្រាប់ការហាមឃាត់ការចោទប្រកាន់របស់នាងនៅតែមិនត្រូវបានបង្ហាញឲ្យដឹង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្រស់ Shu Qi ត្រូវគេប្រៀបនឹងស្រាម៉ឺនឆ្នាំ ក្រោយរូបភាពកាល ២៦ ឆ្នាំមុនលេចឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម