ជីវិតកម្សាន្ដ
ខាន់ ជេមស៍ រំភើបខ្លាំងខណ:កូនប្រុសទាំង២ មានឱកាសឡើងច្រៀងរួមឆាកតែមួយ
តារាចម្រៀងល្បីឈ្មោះ លោក ខាន់ ជេមស៍ បានបង្ហាញអារម្មណ៍រំភើបចិត្ត និងមានទនភាពខ្លាំង បន្ទាប់ពីកូនប្រុសទាំងពីររបស់លោក មានឱកាសឡើងច្រៀងលើឆាកតន្រ្តីតែមួយជាមួយខ្លួន។
តាមរយៈសំណេរដោយភ្ជាប់នឹងវីដេអូខ្លីមិនដល់ ១នាទី លោក ខាន់ ជេមស៍ បានរៀបរាប់ថា “កាលពី ២០ឆ្នាំមុន ខ្ញុំឡើងច្រៀងម្នាក់ឯងតែ២០ឆ្នាំក្រោយមកមានកូនកំលោះទាំង ២នាក់ មកច្រៀងជាមួយដែរ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានកូនៗស្ដាប់តាមដំបូន្មាននិងគន្លងធម៌របស់ឪពុកម្ដាយ”។
គេនៅចាំបានថា ចំពោះចំណងអាពាហ៍ពិពាហ៍ប្ដី-ប្រពន្ធរបស់ លោក ខាន់ ជេមស៍ និងភរិយា គឺទទួលបានចំណងដៃកូន៤នាក់ ក្នុងនោះស្រី ២នាក់ និងប្រុស ២នាក់ ដោយកូនស្រីច្បងរបស់តារាចម្រៀងប្រុសរូបនេះ កាន់តែធំច្រើនវ័យទន្ទឹមខ្លួនទៅហើយ និងថែមទាំងស្រស់ស្អាត ហើយមានដុងសិល្ប:កាត់ទៅតាមឪពុកទៀតផង។
ដោយមើលឃើញពីទេពកោសល្យរបស់កូនៗ តារាចម្រៀងប្រុសមានឈ្មោះបោះសំឡេងរូបនេះ បានបណ្តុះជំនាញសិល្បៈដល់កូនប្រុសស្រីរបស់លោក ខណៈ ២នាក់ បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរួចទៅហើយ។
គួររម្លឹកថា កាលពីអំឡុងឆ្នាំ២០២១ តារាចម្រៀងប្រុសរូបនេះ ធ្លាប់បានដឹកដៃកូនប្រុសម្នាក់ ឈ្មោះ ហ្គេត ចូលរួមរ៉េប ក្នុងបទចម្រៀង “Boy Loy” ដោយទទួលបានការគាំទ្រ និងភ្ញាក់ផ្អើលចំពោះសមត្ថភាពនៃការច្រៀងរ៉េបរបស់កូនប្រុសរូបនេះម្តងរួចទៅហើយ។ ក្រោយមក នៅឆ្នាំ២០២៣ លោកធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី នឹងវត្តមានកូនស្រីរបស់លោក «អេមី» ដែលបានចុះកុងត្រាក្នុងនាមជាតារាចម្រៀងរបស់ផលិតកម្ម GALAXY និងដឹកដៃកូនប្រុសទី ២ ដូរ៉ា សក្តា “Gate” ជ្រកក្រោមទ្រនំតែមួយ នៅឆ្នាំ២០២៤ ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា