ជីវិតកម្សាន្ដ
តំណាងកម្ពុជា អ៉ិន លក្ខិណា បេ្តជ្ញាដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ
បវរកញ្ញាតំណាងកម្ពុជា អ៉ិន លក្ខិណា ក្នុងដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមប្រកួតកម្មវិធី Miss Cosmo 2024 ប្តេជ្ញានឹងខិតខំប្រឹងប្រែងដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ សម្រាប់អ្នកគាំទ្រនិងមហាជន។
កញ្ញា អ៉ិន លក្ខិណា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅលើឆាកអន្តរជាតិ នៃប្រទេសវៀតណាម បន្ទាប់ពីត្រូវបានជ្រើសរើសក្លាយជា Miss Cosmo Cambodia 2024 កាលពីថ្មីៗកន្លងមកនេះ។
ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះដែរ កញ្ញា អ៉ិន លក្ខិណា បានបញ្ជាក់មុនឡើងយន្ដហោះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិមួយនេះ ដោយនាំយកភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកប្រកួតនេះ។ ទន្ទឹមនេះ កញ្ញាក៏បេ្តជ្ញាថា នឹងដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ សម្រាប់អ្នកគាំទ្រនិងមហាជន។
គួរបញ្ជាក់ដែរថាកញ្ញា អ៉ិន លក្ខិណា គឺជាអតីតកញ្ញា ឯកលំដាប់រងទី១ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២១ (Miss Grand Cambodia2021) និងជាម្ចាស់មកុដ Miss Supranational Cambodia2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក ខណៈឆ្នាំ២០២៣ គឺជាលំដាប់រងទី ២ Miss Grand Cambodia 2023 ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ