ជីវិតកម្សាន្ដ
Lisa ត្រូវគេរិះគន់ព្រាតថា ជាតារាល្បីមួយរូប តែបែរច្រៀងចាក់ឌីសលើឆាក VMA
ការបង្ហាញវត្តមានរបស់ Lisa សមាជិកក្រុម BLACKPINK នៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៤ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ខណៈដែលនាងបានលើកនូវបទចម្រៀងថ្មីកំពុងល្បីល្បាញជាសកលគឺ “New Woman” និង “Rockstar” មកសម្ដែង តែបែរត្រូវរិះគន់មិនញញើតឡើយ។
ទោះបីជាមានការរំភើបពេលនាងបង្ហាញជំនាញក្បាច់រាំដ៏អស្ចារ្យ ប៉ុន្តែការសម្តែងរបស់ Lisa ទទួលបានការវាយតម្លៃចម្រុះ។ អ្នកគាំទ្រនិងអ្នកលេងអ៊ីនធឺណិតបានចង្អុលបង្ហាញពីសញ្ញាគួរឲ្យកត់សម្គាល់នៃការបញ្ចេញបបូរមាត់ម្ហបៗតាមបទចម្រៀង កំឡុងពេលនាងសម្ដែង ដែលនាំឲ្យមានការខកចិត្តពីអ្នកទស្សនាជាច្រើន។ ព្រមជាមួយគ្នានោះដែរ សូម្បីតែកាសែត New York Post ក៏បានចាត់ទុកការសម្តែងរបស់នាងថា ជារឿងដ៏អាក្រក់បំផុតមួយ ហើយហៅ Lisa ថា K-flop។

លើសពីនេះទៅទៀត ការរិះគន់លើបណ្តាញអ៊ីនធឺណេតកាន់តែខ្លាំងឡើង នៅពេលដែលអ្នកប្រើប្រាស់សម្តែងការខកចិត្តរបស់ពួកគេចំពោះការធ្វើមាត់ម្ហបៗតាមបទចម្រៀង។ ការឆ្លើយតបនេះ ក៏ជារឿងដ៏គួរភ្ញាក់ផ្អើលបំផុតមួយ ជាពិសេសដោយសារតែកេរ្តិ៍ឈ្មោះរបស់ Lisa សម្រាប់ការសំដែងផ្ទាល់ដ៏អស្ចារ្យក្នុងនាមជាសមាជិកនៃក្រុម BLACKPINK កន្លងមក។
ដោយឡែក ងាកទៅកាន់អ្នកលេងអ៊ីនធឺណិតកូរ៉េខាងត្បូង ក៏បានចូលទៅបញ្ចេញមតិរិះគន់មិនគាំទ្រនៅការសម្ដែងរបស់តារាស្រីវ័យ ២៧ឆ្នាំនេះ សូម្បីតែបន្តិចណាឡើយ។ ពួកគេបានបន្ទរព្រមគ្នាថា Lisa គួរតែជ្រើសរើសការសម្ដែងផ្ទាល់ ជំនួសឲ្យការពឹងផ្អែកលើការធ្វើមាត់តាមបទចម្រៀង។ អ្នកខ្លះថា វាជាកម្មវិធីប្រគល់រង្វាន់ដល់មនុស្សពូកែ ដូច្នេះហើយនាងគួរតែច្រៀងផ្ទាល់ ទើបសមនឹងពានរង្វាដែលខ្លួនទទួលបាន។
ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់មិនបានឈប់ត្រឹមប៉ុណ្ណឹងទេ ពួកគេបានបញ្ចេញមតិទៀតថា វាជាការពិតដែល Lisa មិនអាចច្រៀងបាន។ ខ្ញុំមិនយល់ពីអ្វីដែលនាងកំពុងគិតនោះទេ ដោយបានចេញអាល់ប៊ុមទោលនៅលើទីផ្សារសហរដ្ឋអាមេរិក និងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់។ នាងសក្តិសមសម្រាប់តែ K-pop ប៉ុណ្ណោះ។ ក្នុងនោះម្នាក់ៗបានលើកឧទាហរណ៍ថា Katy Perry ធ្លាប់តស៊ូជាមួយការសម្តែងផ្ទាល់ និងទទួលបានការរិះគន់ជាច្រើន ប៉ុន្តែនាងនៅតែរក្សាវានិងកែលម្អ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
យ៉ាងណាមិញ បើទោះជាទទួលនូវការរិះគន់ថាច្រៀងដូចចាក់ឌីសយ៉ាងណាក្ដី ប៉ុន្តែនៅក្នុងកម្មវិធីដ៏ធំមួយនេះ Lisa បានឈ្នះពានរង្វាន់ VMA សម្រាប់ Best K-Pop ជាមួយនឹងបទចម្រៀង “ROCKSTAR” ។ នាងក៏បានបង្កើតប្រវត្តិសាស្ត្រជាអ្នកចម្រៀងស្រីដំបូងគេដែលឈ្នះក្នុងឆ្នាំ២០២២ ហើយបច្ចប្បន្ននាងក៏ជាតារាស្រីឈ្នះពានច្រើនបំផុតដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា