Connect with us

ជីវិតកម្សាន្ដ

ផលិតករបញ្ជាក់ថា រឿង”ប្រវត្តិស្នេហ៍នាងនាថ” វគ្គ ១ ខាតដើម សង្ឃឹមវគ្គ ២ មានកំណើនគាំទ្រច្រើនជាងមុន

បានផុស

នៅ

លោក លៀក លីដា ដែលជា​ផលិតករ​ និង​អ្នក​ដឹកនាំ​សម្តែង​ភាពយន្ត​ល្បីឈ្មោះ​ បាន​ចេញមក​បញ្ជាក់​ថា​ ការចាក់​បញ្ចាំង​រឿង​”​ប្រវត្តិ​ស្នេហ៍​នាង​នាថ​”​ នៅ​វគ្គ​ ១​ គឺ​មានការ​ខាតដើម​បន្តិចបន្តួច ដូច្នេះ​លោក​សង្ឃឹម​ថា ​ពេល​ចាក់​បញ្ចាំង​វគ្គ​ ២ ​នឹង​មាន​កំណើន​គាំទ្រ​ច្រើន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​ នៃ​ការ​បញ្ជាក់​នេះដែរ​ លោក ​លៀក លីដា​ បាន​អំពាវនាវ​ដោយ​បំផុស​ចលនា​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​ស្នាដៃ​ភាពយន្ត​របស់​ខ្មែរ ​ពិសេស​រឿង​”​ប្រវត្តិ​ស្នេហ៍​នាង​នាថ​” ដែល​ជា​ស្នាដៃ​របស់​លោក​ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ក្រុម​ផលិត​ រួម​ទាំង investors បាន​ទុន​ផលិត​រឿង​មាន​គុណភាព​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្តទៀត។

ផលិតករ លៀក លីដា បាន​ឲ្យ​ដឹង​ថា «វគ្គ​មួយ យើង​ខាត​លុយ​បន្តិចបន្តួច ប៉ុន្តែ​ក្រុម​ផលិត​ និង investor របស់​យើង​សប្បាយចិត្ត​នូវ​លទ្ធផល​ដែល​បងប្អូន​ចូលរួម​គាំទ្រ​ និង​មាន​ការ​លើក​សរសើរ​គ្រប់ៗ​ គ្នា។ សង្ឃឹម ថា វគ្គ​ ២​ នេះ ​នឹងមាន​កំណើន​ នៃ​ការគាំទ្រ​កើនឡើង​ច្រើនជាង​វគ្គ​ ១​ ដើម្បី​ឲ្យ​ក្រុម​ផលិត​របស់​យើងខ្ញុំ​ រួមទាំង investors​ បាន​ទុន​ ដើម្បី​ផលិត​រឿង​ដែល​មាន​គុណភាព​ល្អៗ​បន្ត​ទៀត»។

ផលិតករ​ភាពយន្ត​ និង​ជា​អ្នកដឹកនាំ​សម្តែង​រឿង ​លោក លៀក លីដា កន្លងមក​ បានចាត់ទុក​ថា ​វិស័យ​សិល្បៈ និង​ភាពយន្ត​ គឺជា​ផ្លូវ​យ៉ាងសំខាន់​ ដើម្បី​ Promote​ ប្រទេស​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ។ ក្នុងនោះ​ លោក លៀក​ លីដា ក៏បាន​ទទូច​ឲ្យ​មាន​ការ​ចូលរួម​គាំទ្រ ​និង​លើក​កម្ពស់​វិស័យ​ភាពយន្ត​ជាតិ​កាន់តែ​ផុស​ផុល។

គួរ​រម្លឹក​ថា លោក លៀក លីដា ធ្លាប់​បាន​និយាយ​ដែរ​ថា រឿង​ប្រវត្តិ​ស្នេហ៍​នាង​នាថ ត្រូវបាន​ចងក្រង និង​ប្រមូល​អ្វីដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ ហើយ​នៅ​ក្នុង​សាច់​រឿងនេះ​ទាំងមូល​ បាន​បង្កប់​នូវ​សិល្បៈ វប្បធម៌​របស់​ខ្មែរ ជាពិសេស​ខ្លឹមសារ នៃ​ការ​អប់រំ និង​តម្លៃ នៃ​សន្តិភាព៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម