ជីវិតកម្សាន្ដ
បើ New Jeans ផ្ដាច់កុងត្រា ទឹកប្រាក់ដែលពួកគេត្រូវបង់ឲ្យ HYPE គឺជាង300ប៊ីលាន
យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុម New Jeans នឹងត្រូវចំណាយទឹកប្រាក់ច្រើនលើសលុប ប្រសិនជាពួកគេសម្រេចចិត្តផ្ដាច់កុងត្រាមុនកាលកំណត់ ដើម្បីចាកចេញពីក្រុមហ៊ុន HYPE។ ក្រឡេកទៅមើលការឡាយទាមទាររបស់ក្រុមនារីនេះ ទៅកាន់ក្រុមហ៊ុន HYPE ថ្មីៗកន្លងទៅ ពួកគេហាក់ដូចជាមានបំណងចង់ចាកចេញប្រសិនជាក្រុមហ៊ុនមិនធ្វើតាមសំណើររបស់ពួកគេ។
ដោយសំណើរនោះគឺ ចង់ឲ្យក្រុមហ៊ុនកែប្រែ Ador ឲ្យត្រឡប់មកសភាពដើមវិញ ពោលគឺ ពួកគេចង់ឲ្យ អ្នកនាង Min Hee Jin ត្រឡប់មកធ្វើជានាយកប្រតិបត្តិសារជាថ្មី ដើម្បីមានសិទ្ធមើលថែពួកគេ។ ហើយថែមទាំងបានគម្រាមទៀតថា ពួកគេចង់បានចម្លើយត្រឹមថ្ងៃទី25 ពុំដូចនោះទេ ពួកគេនឹងមិនធ្វើតាមក្រុមហ៊ុន HYPE ទៀតឡើយ។
ចំណែកឯ នាយកប្រតិបត្តិថ្មីរបស់ Ador បានចេញមុខឆ្លើយតប ច្រានចោលសំណើរនេះរួចរាល់ហើយ ដោយលោកបានបញ្ជាក់ថា លោកធ្វើតាមច្បាប់របស់ក្រុមហ៊ុន HYPE ហើយនឹងមិនមានការផ្លាស់ប្ដូរណាមួយឡើយ។ យ៉ាងណាមិញ ការទាមទាររបស់ New Jeans ត្រូវបានបរាជ័យបែបនេះ ធ្វើឲ្យអ្នកគាំទ្រគិតថា ក្រុមនេះ មានបំណងដើរចេញឆាប់ៗនេះហើយ។
តួយ៉ាង មានប្រភពមួយបានបញ្ចេញទិន្នន័យវិភាគទៅលើចំនួនទឹកប្រាក់ដែលសមាជិក New Jeans ត្រូវបង់ទៅកាន់ក្រុមហ៊ុន HYPE ដែលម្នាក់ៗនឹងត្រូវបង់យ៉ាងតិចក៏ចំនួន 300ប៊ីលានវ៉ុន បើគិតជាលុយដុល្លារគឺ 225លានដុល្លារឯណោះ ហើយក៏អាចនឹងមានករណីត្រូវគុណចំនួនទឹកប្រាក់ជា២បន្ថែមប្រសិនបើល្មើសនឹងគោលការណ៍កិច្ចសន្យារផងដែរ។
យ៉ាងណាមិញ តួរលេខនៃចំនួនប្រាក់ខែរបស់ក្រុម New Jeans គឺមិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្ដែទិន្នន័យនេះ គ្រាន់តែជាការវិភាគដោយយោងតាមច្បាប់នៃការផ្ដាច់កុងត្រាមុនកំណត់របស់តារា Kpop កន្លងមក។ ហើយការគណនានេះ គឺគេយកប្រាក់ខែរបស់តារាម្នាក់ ទៅគុណជាមួយចំនួនខែដែលនៅសល់ក្នុងកុងត្រានោះនឹងឃើញចំនួនដែលត្រូវបង់ ដើម្បីបញ្ចប់កុងត្រា៕
ប្រភព៖ Koreaboo
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?