ជីវិតកម្សាន្ដ
សម្រស់ Shu Qi ត្រូវគេប្រៀបនឹងស្រាម៉ឺនឆ្នាំ ក្រោយរូបភាពកាល ២៦ ឆ្នាំមុនលេចឡើង
តារាសម្តែងតៃវ៉ាន់ Shu Qi និងស្វាមីដែលអ្នកដឹកនាំរឿងហុងកុងលោក Stephen Fung បានជួបជុំគ្នាម្តងទៀតជាមួយតារាសម្តែងហុងកុង-អាមេរិក Daniel Wu ដើម្បីអបអរសាទរការងាររួមគ្នារបស់ពួកគេ នៅលើខ្សែភាពយន្ត “Bishonen” ឆ្នាំ ១៩៩៨ ។
យ៉ាងណា Daniel Wu បានបង្ហោះនូវរូបភាពមួយសន្លឹកកាត់បញ្ចូលគ្នាដោយមួយតាំងពីឆ្នាំ១៩៩៨ និងរូបមួយទៀតពួកគេជួបគ្នានាពេលថ្មីៗនេះ ហើយដាក់ចំណងជើងលើគណនី Instagram ថា «២៦ឆ្នាំក្រោយមក កាលណោះពួកយើងទាំងបីនាក់កំពុងផ្សព្វផ្សាយខ្សែភាពយន្តរបស់យើង ‘Bishonen’s វាជារឿងរបស់ Stephen Fung និងភាពយន្តដំបូងរបស់ខ្ញុំ។ ពិតជាអស្ចារ្យណាស់ ដែលមិនមានការផ្លាស់ប្តូរច្រើននោះទេ លើកលែងតែពួកយើងមានសក់ពណ៌ស ហើយអ្នកទាំងពីរនៅខាងឆ្វេង [Fung និង Shu Qi] បានរៀបការជាមួយគ្នាហើយ»។

រូបថតរបស់ Instagram
បន្ទាប់ពីរូបភាពរបស់អ្នកទាំង៣បានបង្ហោះលើអ៉ិនធើណេត ភ្លាមៗនោះដែរទស្សនិកជនជាច្រើនបានចូលមកបញ្ចេញដោយរំលេចរូបរាងរបស់ Shu Qi ហាក់មិនមានការផ្លាស់ប្តូរសូម្បីតែបន្តិច។ អ្នកប្រើ Instagram ម្នាក់ បានកត់សម្គាល់ថា Shu Qi មើលទៅដូចវ័យពីមុនដដែល។ នាងកាន់តែចាស់ កាន់តែប្រៀបន័យថាជាស្រាល្អកម្ររកបានណាស់។
យ៉ាងណាមិញ បើនិយាយអំពីសម្រស់របស់អតីតតួកុនអាសអាភាសរូបនេះវិញ ជារឿយៗនាងតែងតែត្រូវបណ្ដាញអ៉ិនធើណេតលើកមកជជែកដោយសារតែនាងមានវ័យ៥០ឆ្នាំហើយ ប៉ុន្តែមិនថាមុខមាត់ឬប្រជាប្រិយភាពនោះទេតារាស្រីរូបនេះតែងតែស៊ីដាច់គេពេញមួយកម្មវិធី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្រាំប្ដូរពីតួអាសអាភាស ទៅជាតារាល្បីជួរមុខ Shu Qi ប្រឹងជម្នះនឹងពាក្យនិន្ទាជាច្រើន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?