Connect with us

ជីវិតកម្សាន្ដ

លោក អុល សំអាង ព្រួយបារម្ភខ្លាច ល្ខោនបាសាក់ សម្តែងក្លាយបាត់បង់ក្បួនខ្នាតសិល្បៈបុរាណ

បានផុស

នៅ

លោក អុល សំអាង ដែល​ជា​ប្រធាន​ក្រុម​ដឹក​នាំ​សិល្បៈ​ល្ខោន​បាសាក់​មហាជន អុល សំអាង វង់​ទី​រាជាធានីភ្នំពេញ បានបង្ហាញក្តី​ព្រួយ​បារម្ភខ្លាំង​ដោយ ក្លាច​ល្ខោនបាសាក់​បាត់បង់ទម្រង់ ខណៈ​វង់ខ្លះហាក់​កំពុងតែ​សម្តែងក្លាយ​ខុសទម្រង់សិល្បៈ​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ នេះពុំមែនទើបជាលើកទី១ នោះ​ទេ​ដែលលោក អុល សំអាង បាន​ចេញមុខ​និយាយ​អះអាង​ការព្រួយបារម្ភ ក្លាចការសម្តែងរបស់ក្រុមល្ខោនបាសាក់មួយចំនួនលេង​ខុសពីទម្រង់ដើម។ តួឯក ល្ខោនបាន​សាក់រូបនេះ បាន​ស្នើរ​ដោយទទូចដល់​ភាគីពាក់ព័ន្ធ និងកូនខ្មែរ​ទាំង​អស់​ត្រូវរួមគ្នាលើក​ស្ទួយ​ដល់វិស័យល្ខោនបាសាក់​ដើម្បី​ជំរុញ​កាន់​តែមានភាពល្បីល្បាញ។ 

លោក អុល សំអាង និយាយ​ឲ្យដឹងថា លោកកត់សម្គាល់​ថា វង់ល្ខោន​បាសាក់​ខ្លះ​ហាក់បី​ដូច​សម្តែងក្លាយ​ទៅៗហើយ ព្រួយណាស់ខ្លាចបាត់ទម្រង់។ លោក​ថា ទម្រង់​ល្ខោនបាសាក់គឺ អភិរក្សអភិវឌ្ឍន៍​ចំ​ទម្រង់​នឹង​ត្រូវការប្រយ័ត្នប្រយែង​បំផុតក្រុម​ អុល សំអាង ​រាជធានី​ភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំ​បាន​ពង្រឹង​សមត្ថភាព​សិល្បករ​សម្តែងប្រកាន់​វិន័យ​ សីលធម៌​ សិល្បៈ មិនបណ្តែត បណ្តោយ​ អោយ​សិល្បករ​ សម្តែង​គ្មាន​សណ្ដាប់​ធ្នាប់​មិន​ល្អ​នោះ​ទេ​។

លោក​បន្តទៀតថា កត្តា​ទាំង​នេះ​ហើយ​ដែល​យើង​ជា​សិល្បករ​ត្រូវតែ​គុណភាព​ប្រសិទ្ធភាពសម្តែង​ឲ្យ​កាន់​តែ​រីក​ចម្រើន​ប្រសើរ​ដើម្បី​បម្រើ​មហាជនខ្មែរ ដូច្នេះ​ហើយ​ក្រុម​ល្ខោន​ អុល សំអាង​ រាជធានី​ភ្នំពេញ​កំពុង​តស៊ូ​សម្តែង​យ៉ាង​សកម្ម​ រិះរក​មធ្យោបាយ​បច្ចេកទេស​សម្តែង​ថ្មីៗ​ប្លែកៗ​ បម្រើ​អារម្មណ៍​ក្នុង​ពេល​ចេញ​ទៅ​សម្ដែង​តាម​កម្មវិធី​ផ្សេងៗ​។

លោក អុល សំអាង បន្ថែម​ថា លោកក៏អរគុណ​សមាន ចិត្ត​បងប្អូន​ជួយ​ជា​មតិ​យោបល់​បន្ថែម​ ក្នុង​ការ​កែ​ប្រែ​ចំណុច​ដែល​ក្រុម​លោក​មាន​ខ្វះ​ចន្លោះ​នឹង​សូម​បងប្អូន​ប្រិយមិត្ត​មហាជន​ខ្មែរ​ជួយ​ជ្រោមជ្រែង​ចូលរួម​ផ្សព្វ ផ្សាយ​ល្ខោន​បាសាក់​ខ្មែរ​យើង​កុំ​​ឲ្យ​ធ្លាក់​ចុះ​។

លោកនិយាយដែរ​ថា កន្លង​មក​ពេល​ឃើញ​បង្ហោះ​រូប​ភាពបែបទម្រង់សិល្បៈ​ល្ខោន​បាសាក់​ខ្មែរគឺ​មិនសូវ​ចែក​រំលែក​បន្តទេ លោកពិបាកចិត្តណាស់​ខ្លាច​តែល្ខោន​បាសាក់​សម្តែង​ក្លាយ​ទៅ​ៗធ្វើ​ឲ្យបាត់ក្បួនខ្នាត​សិល្បករបុរាណ​ដូចពួកយើងសល់តិចតួចណាស់ មេត្តាជ្រោងជ្រែងគាំពារទ្រទ្រង់ក្រុមល្ខោនបាសាក់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម