ជីវិតកម្សាន្ដ
អ្នកគាំទ្រ BTS នៅខ្មែរ សរសេររៀបរាប់ អំពីអត្តចរិតការងាររបស់ Bang PD
ជាការពិតណាស់ លោក Bang Sihyuk ឬគេស្គាល់ថា Bang PD ជាអ្នកបង្កើតក្រុមហ៊ុន Big Hit Entertainment ដែលសព្វថ្ងៃផ្លាស់ប្ដូរទៅជា HYPE ត្រូវបានអ្នកគាំទ្រនៃក្រុម BTS ទទួលស្គាល់ថា ជាអ្នកបង្កើតក្រុមតារាចម្រៀងប្រុសមួយនេះឡើង ហើយក៏ជាមនុស្សម្នាក់ដ៏សំខាន់ នៅពីក្រោយភាពជោគជ័យរបស់ពួកគេផងដែរ។
យ៉ាងណាមិញ លោក Bang PD ត្រូវបានមហាជនជាច្រើនមានការមិនពេញចិត្ត និងធ្វើការរិះគន់ទៅកាន់លោកពាក់ព័ន្ធបញ្ហាជម្រូងជម្រាស់របស់ HYPE និង Min Hee Jin ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Ador។ ដោយមានការចោទប្រកាន់ជាច្រើនក្នុងបណ្ដាញសង្គមថា Bang PD ចង់បិទផ្លូវក្រុម New Jeans និងមានបំណងកម្ទេចក្រុម Aespa ទៀតផង។

ដោយឡែក បើទោះបីជាមានបញ្ហារការចោទប្រកាន់បន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក្ដី អ្នកគាំទ្ររបស់ BTS ក៏នៅតែនៅខាងលោក Bang Sihyuk ជានិច្ច ដោយជឿជាក់ថា ពួកគេស្គាល់លោកច្បាស់ដូចថ្ងៃ។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រនៅខ្មែរ ដែលមានគណនីហ្វេសប៊ុកផេកឈ្មោះ Yu Jin បានសរសេរសារយ៉ាងវែងអន្លាយបកស្រាយអំពីរបៀបនៃការធ្វើការរបស់ Bang PD ដែលធ្វើឲ្យពួកគេគោរពស្រឡាញ់លោក។

សូមអានសារបង្ហោះរបស់ក្រុមអ្នកគាំទ្រខាងក្រោមនេះ៖
រំលឹកពី Bang PD, អ្នកមួយចំនួននៅមិនទាន់ច្បាស់ពី style រឺរបៀបធ្វើការរបស់គាត់ទេ ខ្ញុំមកចែករំលែកខ្លះតាមរយៈសៀវភៅ Beyond the Story ដែលបាននិយាយច្រើនពីរឿងនេះ:
1- Bang PD មានទំនោរផ្តល់សេរីភាពអោយសិល្បករក្រុមហ៊ុនរបស់ខ្លួនបើកចំហរការគិតនិងបញ្ចេញមតិយោបល់តាមអ្វីដែលពួកគេយល់ឃើញ បូករួមទាំងការរិះគន់នានា
ពាក្យដែល BTS ធ្លាប់ complain Bang PD ធំបំផុតគឺ ” CEO ក្រុមហ៊ុននេះចិត្តអាក្រក់ណាស់ សូម្បីតែថ្ងៃ Christmas ឈប់សម្រាកប៉ុណ្ណឹងហើយគ្មាននាំឯងទៅបាយក្រៅសូម្បីម្តង ទោះស្នើសុំហើយអត់អោយទៀត! ” ។ វាកម្រណាស់ដែលក្រុមហ៊ុនហ៊ានបើកអោយតារាខ្លួនឯងរិះគន់អ្នកដឹកនាំ ដែលពីមុនមកមិនធ្លាប់មាន ហើយថែមទាំងលើកទឹកចិត្តអោយបញ្ចូលទៅក្នុងបទចម្រៀងទៀត!
2- Bang PD មិនទម្លាប់ដាក់កំណត់ច្បាប់ហាមនេះហាមនោះដល់តារាខ្លួនឯងច្រើនទេ គាត់នឹងអោយពួកគេចង់ធ្វើអ្វីដែលខ្លួនឯងចង់ ប៉ុន្តែពេលមានបញ្ហាត្រូវទទួលខុសត្រូវខ្លួនឯង ព្រោះគាត់ចង់អោយក្មេងៗដឹងពីផលអាក្រក់ដែលតាមមក ហើយចងចាំពីអ្វីដែលខុសជាមេរៀនលើកក្រោយឈប់ប្រព្រឹត្តខុសទៀត។
3- ជំនួសអោយភាពឥតខ្ចោះរបស់តារាតាមអ្វីដែលអ្នកគាំទ្រស្រមៃចង់បាន Bang PD បានធ្វើបញ្ច្រាស់នោះគឺបង្ហាញជីវិតក្រោយឆាក ភាពជាមនុស្សពិតៗរបស់តារា ដំបូងៗអ្នកគាំទ្រអាចពិបាកទទួលយក ព្រោះពួកគេធ្លាប់តែឃើញអាយដលខ្លួនឯងលើឆាកអស្ចារ្យ ស្លៀកពាក់ស្អាតៗ ផាត់មុខខ្ញង់ៗ ប៉ុន្តែយូរៗពួកគេនឹងព្រមទទួលការពិតនៃអាយដលរបស់ខ្លួនឯងហើយស្រឡាញ់នូវអ្វីដែលជាពួកគេ ។

4- Bang PD បើកសិទ្ធិឲ្យតារារបស់ខ្លួនចូលរួមគ្រប់ការផលិតចម្រៀង អាល់ប៊ុមរបស់ខ្លួនជាជាងផ្តល់អោយស្រាប់ៗ ដូច្នេះពួកគេនឹងខំអោយអស់ពីសមត្ថភាពមិនថាដើម្បីក្រុមហ៊ុនរឺដើម្បីខ្លួនឯងផ្ទាល់ ។ នៅពេលផ្លូវមួយបរាជ័យ ពួកគេនឹងរៀនសូត្រជាមេរៀនហើយស្វែងរកផ្លូវថ្មីដើម្បីសាកល្បង ។ ហើយរាល់ការបរាជ័យរឺជោគជ័យពួកគេនឹងទទួលបានអារម្មណ៍ផ្ទាល់ៗ មិនមែនបរាជ័យហើយបន្ទោសក្រុមហ៊ុនចេញបទមិនត្រូវ style ខ្លួនឯង , បទមិនពិរោះ …ពេលជោគជ័យពួកគេក៏នឹងមានមោទនភាពព្រោះជាកម្លាំងញើសឈាមខ្លួនឯង នោះហើយទើបជាមេរៀនពិតៗ ទោះថ្ងៃមួយពួកគេលែងមានក្រុមហ៊ុនក៏ពួកគេមានបទពិសោធន៍ពេញខ្លួនដែរ ។

ជាក់ស្តែងអ្វីដែលយើងឃើញពី BTS មិនមែនពួកគាត់ល្បីហើយទើបមានសេរីភាពដូចរាល់ថ្ងៃទេ ពួកគាត់មានសិទ្ធិទាំងនេះតាំងពីចាប់ផ្តើមដំបូងជាមួយ Big hit ម្ល៉េះ , ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះ បើសិន Big hit មិនល្អគ្រប់គ្រាន់ ប្រហែលពួកគាត់មិនទ្រាំនៅមកទល់សព្វថ្ងៃដែរ ( ជាក់ស្តែងខ្ញុំនិយាយតែសម្រាប់ Big hit), តាំងពីដើមមកយើងក៏មិនដែលឃើញ BTS ប្តឹង Big hit រឿងលុយកាក់ រឿង treat artist លម្អៀង រឺ ធ្វើការលើសកម្លាំងដែរ….ខ្ញុំថា BTS ចេះហត់ប៉ុន្តែពួកគេព្យាយាមចាប់យកគ្រប់ឱកាសដែលចូលមករកពួកគេហើយធ្វើឲ្យអស់ពីសមត្ថភាពច្រើនជាងទើបមានថ្ងៃនេះ ៕
ប្រភព៖ Yu Jin



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង