Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ថាណា ថា ជួបបញ្ហាបាក់ទឹកចិត្ត គ្មានកម្លាំងបន្តដំណើរទៀតទេ

បានផុស

នៅ

តារា​ចម្រៀង​ប្រុស លោក ពេជ្រ ថាណា សុខៗ ស្រាប់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ការ​ព្រួយបារម្ភ និង​ភ្ញាក់ផ្អើល បន្ទាប់ពី​ឃើញ​តារា​ប្រុស​រូប​នេះ បាន​បង្ហើប​រឿង​សោកសៅ​ដោយ​បញ្ជាក់​ថា លោក​កំពុង​ជួប​បញ្ហា​បាក់​ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព និង​ខ្លឹមសារ​ដែល​តារា​ចម្រៀង ពេជ្រ ថាណា បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ​កញ្ញា នេះ គេ​ឃើញ​លោក​មាន​ទឹកមុខ​ក្រៀមក្រំ ហាក់​កំពុង​មាន​វិបត្តិ​អ្វីមួយ​​រក​ផ្លូវ​ដោះស្រាយ​មិន​ទាន់​ចេញ ប៉ុន្តែ​ក៏​មិន​បាន​បញ្ជាក់​ទេ​ថា​ខ្លួន​កំពុង​លាក់​រឿង​ទុក្ខសោក​ក្នុង​ចិត្ត​អ្វី​ឡើយ។

លោក ពេជ្រ ថាណា បាន​បង្ហើប​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា «ខ្ញុំ​ហត់​ណាស់ បាក់​ទឹកចិត្ត គ្មាន​កម្លាំង​បន្ត​ដំណើរ​ទៀត​ទេ​បងប្អូន ហត់ ជួប​តែ​បញ្ហា​រាប់មិនអស់ កម្លាំង​ចិត្ត​គឺ​មាន​តែ​ខ្លួនឯង​តែ​ម្នាក់​គត់»។

ក្រោយ​មាន​ការ​បង្ហោះ​ខ្លឹមសារ​ពី​សំណាក់ តារា​ប្រុស​លោក ពេជ្រ ថាណា ខាងលើ គេ​ឃើញ​មាន​ទស្សនិកជន និង​អ្នកគាំទ្រ​មួយ​ចំនួន បាន​ធ្វើការ​សួរនាំ ខណៈ​ខ្លះ​ទៀត សម្តែង​ក្តី​ព្រួយបារម្ភ និង​លើក​ទឹកចិត្ត​ចំពោះ​លោក​ផង​ដែរ។

លោក ពេជ្រ ថាណា គិត​មក​ទល់​ពេលនេះ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មាន​រយៈពេល​ប្រមាណ ១៥ ឆ្នាំ ដោយ​ក្នុង​ទីផ្សារ​គាំទ្រ និង​ប្រជាប្រិយភាព ក៏​មាន​ភាព​លេចធ្លោ​គួរសម​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម