ជីវិតកម្សាន្ដ
សុខៗ Kim Go Eun កាត់សក់ខ្លីដូចមនុស្សប្រុស ពេលបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិ Toronto
នៅថ្ងៃទី ១៣ខែកញ្ញា តារាសម្ដែង Kim Go Eun បានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិ Toronto លើកទី៤៩ ឆ្នាំ២០២៤ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនស្រឡាំងកាំងនោះគឺម៉ូដក់ខ្លីកំបិតដូចមនុស្សប្រុស កម្រនឹងបានឃើញចាប់តាំងពីនាងចាប់អាជីពសម្ដែង។
តារាស្រីរូបនេះបានបង្ហាញខ្លួនជាមួយតារាប្រុស Noh Sang Hyun និងអ្នកដឹកនាំរឿង Lee Eon Hee នៃខ្សែភាពយន្តបែបកំប្លែងមនោសញ្ចេតនា ‘Love In The Big City’ ដែលត្រូវបានអញ្ជើញធ្វើជាបទបង្ហាញពិសេសនៅក្នុងកម្មវិធី ‘Toronto International Film Festival’ ឆ្នាំនេះ។ ផលិតកម្មនេះនិយាយពីរឿងនារីដែលមានស្មារតីសេរី Jae Hee (សម្ដែងដោយ Kim Go Eun) និងបុរសដែលឃ្លាតឆ្ងាយពីពិភពលោក Heung Soo (សម្ដែងដោយ Noh Sang Hyun)។

បន្ទាប់ពីកាត់សក់ខ្លីផ្អើលដល់ទស្សនិកជនជាច្រើន ទើបមានរបាយការណ៍បញ្ចាក់ថា ការកាត់សក់ថ្មីរបស់ Kim Go Eun គឺសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគរឿង “The Price of Confession” របស់ Netflix នាពេលខាងមុខតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រឿង ‘Love In The Big City’ គ្រោងនឹងចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ០២ ខែតុលាខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ត្រូវគេរិះគន់ព្រាតថា ជាតារាល្បីមួយរូប តែបែរច្រៀងចាក់ឌីសលើឆាក VMA

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា