Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ខេមរ: សិរីមន្ត គ្រោងផលិតគ្រាប់ស្វាយចន្ទី លក់លើទីផ្សារ ដើម្បីចូលរួមបំផុសការគាំទ្រផលិតផលខ្មែរ

បានផុស

នៅ

កំពូលតារាចម្រៀងងារជាឧកញ៉ា ខេមរ: សិរីមន្ត ប្រកាសជាសាធារណៈថា ខ្លួនគ្រោងនឹងផលិតគ្រាប់ស្វាយចន្ទីលក់នៅលើទីផ្សារ ឆាប់ៗនេះ ដើម្បីគាំទ្រផលិតផលខ្មែរ និងបំផុសឱ្យមហាជនចូលរួមគាំទ្រផលិតខ្មែរ ឱ្យកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងគោលបំណងនេះដែរ លោក ខេមរ: សិរីមន្ត ក៏បានធ្វើការអំពាវនាវដល់មហាជន និងអ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សានិងគាំទ្រផលិតផលក្នុងស្រុក ដែលជាអត្តសញ្ញាណជាតិខ្មែរ បង្កើតឡើងដោយស្នាដៃកូនខ្មែរ។ នេះជាការបង្ហាញនូវឆន្ទៈ ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ក៏ដូចជាចូលរួមការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិត និងកសិករផងដែរ។ លោកបន្ថែមថា កសិកម្មផលិតផលខ្មែរ ដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាជន។

តាមរយ:ស្មារតីនេះដែរ ត្រូវអ្នកគាំទ្រជាច្រើន សម្តែងការឃើញដូចគ្នាថា ជារឿងដ៏ល្អខ្លាំងណាស់សម្រាប់កសិករ និងកសិផលខ្មែរ ដែលពលរដ្ឋខ្មែរគ្រប់រូប គួរតែនាំគ្នាគាំទ្រស្នាដៃរបស់ខ្មែរ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតនឹងប្រជាកសិករ។

គួរបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះអា ជីវកម្មដែលមានស្លាកយីហោជាសមិទ្ធិផលសាង​ដោ យ​ស្នាដៃ​កូនខ្មែរ​ផ្ទាល់​មានការ​កើន​ឡើង​ជាលំដាប់​ និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​មិនចាញ់​ផលិតផល​បរទេស​។​ ប្រាកដណាស់ការគាំទ្រផលិតផលក្នុងស្រុកគឺបានជួយដល់ការលើកស្ទួយអត្តសញ្ញាណជា តិលើកមុខមាត់ស្នាដៃរបស់ខ្មែរលើកតម្កើងតម្លៃផលិតផលក្នុងស្រុកនិងជួយបង្កើនឱកាសការងារដល់ប្រជាជនក្នុងទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម