Connect with us

ជីវិតកម្សាន្ដ

ភ្ញាក់ផ្អើល! ក្រោយអនុស្សាវរីយ៍ ចេញសារសុំទោសប្រពន្ធ និងនិយាយលាអ្នកគាំទ្រ

បានផុស

នៅ

តារាចម្រៀងប្រុសលោក យឿន សូតអនុស្សាវរីយ៍ ម្ចាស់បទ “ឆ្នាំងណាគ្រប់ហ្នឹង” បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញលោកបង្ហោះសារសុំទោសប្រពន្ធ និងលាអ្នកគាំទ្ររបស់ខ្លួនកាលពីយប់មិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារភ្ជាប់ជាមួយនឹងរូបភាពចែករំលែកមរណទុក្ខមួយសន្លឹក លោក យឿន សូតអនុស្សាវរីយ៍ បានរៀបរាប់ថា “ប្តីមានកំហុស ប្តីសុំទោសប្រពន្ធសម្លាញ់ប្តីនៅឆ្ងាយហើយតែប្តីនៅតែស្រលាញ់ពន្ធណាស់លាហើយបងប្អូន”។

យ៉ាងណាមិញ ចាប់តាំងពីការបញ្ចេញសារនេះជាសារធាណៈប្រមាណ ៨ម៉ោងមុននេះ មិនទាន់ទទួលបានដំណឹងថា សុខទុក្ខរបស់តារាចម្រៀងប្រុសរូបនេះ យ៉ាងណាទៅហើយដែរនោះទេ។ ប៉ុន្តែក្នុងនោះក៏នៅមានអ្នកគាំទ្រមួយចំនួន នៅតែបន្តបញ្ចេញមតិលើកទឹកចិត្តដល់លោក បើទោះបីជាមិនទាន់ដឹងស្ថានភាពលោកនៅពេលនេះក៏ដោយ។

គួរជម្រាបថា មួយរយ:ចុងក្រោយនេះ កត់សម្គាល់ឃើញថា យីអ៊ុនរបស់តារាប្រុសរូបនេះហាក់មានរាសីមិនសូវល្អឡើយ ពោលគឺជួបនូវរឿងរ៉ាវនិងវិបត្តិផ្លូវចិត្តផ្ទួនៗ ខណៈតារាប្រុសរូបនេះ ក៏ទើបតែបានបញ្ជាក់នូវបញ្ហាផ្លូវចិត្ត ក្រោយភរិយានិងកូន បានចាកចោលមួយរយ:ទៅហើយ ធ្វើឲ្យលោករស់នៅដោយក្តីឈឺចាប់។

ទន្ទឹមនឹងការចាកចេញរបស់ភរិយា និងកូន លោកតែងបញ្ចេញសារលើបណ្តាញទំនាក់ទំនង ដង្ហើយរកប្រពន្ធនិងកូនឲ្យវិលត្រឡប់វិញ ជាមួយនឹងការសុំទោសនិងដឹងកំហុសខ្លួនជារឿយៗ មុននឹងបញ្ចេញសារហាក់គិតខ្លីនេះ៕
អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៣ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម