ជីវិតកម្សាន្ដ
ធ្វើតែរឿង ២យ៉ាងសោះ Fan Bingbing មានស្បែកភ្លឺដូចកញ្ចក់ ទោះវ័យ៤២ឆ្នាំហើយក្ដី
ថ្វីដ្បិតតែ Fan Bingbing លែងលេចមុខក្នុងកម្មវិធីកម្សាន្តជាច្រើនរបស់ចិនក៏ដោយ ក៏នាងនៅតែទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនិងលេចធ្លោក្នុងវ័យ ៤២ឆ្នាំ។ នាងត្រូវបានគេចាត់ទុកថាជាកំណប់ទ្រព្យជាតិ នៃភាពស្រស់ស្អាតនៅក្នុងប្រទេសដោយសារតែស្បែកមានសភាពសភ្លឺថ្លា ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ពីអាថ៌កំបាំងនៃសម្រស់របស់នាងយ៉ាងខ្លាំង។
តារាស្រីជួរមុខរបស់ចិនរូបនេះ ធ្លាប់បានចែករំលែកអំពីទម្លាប់ថែរក្សាស្បែកយ៉ាងល្អិតល្អន់របស់នាង និងគោលការណ៍នៃរបបអាហារកាត់បន្ថយជាតិស្ករ ដើម្បីរក្សាស្បែកឲ្យរឹងមាំ។
យោងតាម Cosmopolitan បានគូសបញ្ចាក់ថា Fan Bingbing អនុវត្តទម្លាប់ថែរក្សាស្បែកយ៉ាងល្អិតល្អន់ជារៀងរាល់ព្រឹក និងពេលល្ងាច។ នៅពេលព្រឹកនាងអនុវត្ត ១៣ជំហានថែរក្សាស្បែក ហើយនៅពេលល្ងាចកើនឡើង ១៥ ជំហាន។ សម្រស់អាយុ ៤២ ឆ្នាំតែងប្រើសេរ៉ូមផ្សេងៗគ្នាជាច្រើន ដើម្បីបន្ថែមសំណើម និងសារធាតុចិញ្ចឹមដល់ស្បែក ជួយកែលម្អបញ្ហាស្បែក និងការពារសញ្ញានៃភាពចាស់។
លើសពីនេះ Fan Bingbing ក៏ម៉ាស្សាស្បែកជាប្រចាំផងដែរ។ នៅពេលចូលដល់អាយុសែសិប ដង់ស៊ីតេកូឡាជែនថយចុះ ធ្វើឲ្យស្បែកងាយនឹងយារធ្លាក់។ នាងបានរក្សាទម្លាប់នៃការម៉ាស្សាមុខ ដើម្បីបង្កើនភាពយឺតនៃស្បែក ជំរុញចលនាឈាមរត់ ធ្វើឲ្យស្បែកប្រសើរឡើង ខណៈពេលដែលកាត់បន្ថយការហើម និងធ្វើឲ្យផ្ទៃមុខប្រសើរឡើង។
បន្ទាប់ពីជំហានថែរក្សាស្បែក តួរឿង “អ៊ូម៉ីនាង” ក៏ប្រើឧបករណ៍ម៉ាស្សាឯកទេស ដើម្បីលាបលើស្បែកបន្តិចម្តងៗក្នុងទិសដៅពីចង្កាទៅត្រចៀក ពីចង្អូរច្រមុះដល់ថ្ពាល់។ ថ្ងាស និងជ្រុងនៃមាត់ក៏ត្រូវបានម៉ាស្សាជាមួយនឹងចលនាឡើងលើ ដើម្បីលើកសាច់ដុំ ការពារការយារធ្លាក់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ កញ្ចឹងកក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីចៀសវាងភាពជ្រីវជ្រួញក្នុងរយៈពេល១៥ នាទី។ នាងបានកត់សម្គាល់ឃើញថា ស្បែកដែលបានម៉ាស្សាមានភាពរលោងជាងមុន ហើយសាច់ដុំមុខរបស់នាងក៏ត្រូវបានលើកគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះហើយ នាងបានរក្សាទម្លាប់ម៉ាស្សាមុនាងជាប្រចាំ ២-៣ ដងក្នុងមួយសប្តាហ៍។
បន្ទាប់ពីការម៉ាស្សា Fan Bingbing នឹងលាបម៉ាសថែរក្សាស្បែក។ បន្ទាប់ពីម៉ាស្សារួច ស្បែកនឹងស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងឆាប់រហ័ស និងពេញលេញពីដំណាក់កាលថែទាំ ដូច្នេះប្រសិទ្ធភាពនៃការថែទាំស្បែកត្រូវបានគុណច្រើនដង។ ដោយសារតែនាងឧស្សាហ៍តុបតែងមុខខ្លាំង ប្រើម៉ាសជាប្រចាំដើម្បីពន្លឿនការស្តារ និងបង្កើតស្បែកឡើងវិញ។ នៅពេលមួយ នាងបានប្រើម៉ាសមុខពីរដងក្នុងមួយថ្ងៃ។
ជាចុងក្រោយ នាងក៏ឧស្សាហ៍លាបឡេការពារកម្តៅថ្ងៃជានិច្ច ហើយបាននិយាយថា នាងខ្លាចព្រះអាទិត្យខ្លាំងណាស់ ហើយតែងតែព្យាយាមចៀសវាងវាឲ្យអស់ពីលទ្ធភាព។ នោះដោយសារតែកាំរស្មី UV អាចប៉ះពាល់ដល់ស្បែក បង្កើនសារធាតុពណ៌ បង្កើតជាចំណុចពណ៌ត្នោត និងបង្កើនល្បឿននៃភាពចាស់។ នាងតែងតែលាបឡេការពារកំដៅថ្ងៃជាប្រចាំ ទោះជាក្នុងផ្ទះក៏ដោយ។ នាងក៏ទាញវាំងននការពារពន្លឺថ្ងៃមិនឲ្យចាំងមកលើស្បែករបស់នាង។ ប្រសិនបើនាងត្រូវចេញទៅក្រៅ នាងតែងតែលាបឡេការពារកំដៅថ្ងៃ ហើយប្រើមួក ឡេការពារកម្តៅថ្ងៃ និងវ៉ែនតា ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងពេញលេញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថិតក្នុងបញ្ជីខ្មៅ៣ឆ្នាំ តួត្រចៀកកាំ ទំនងជាលែងចង់ប្រឡូកសិល្បៈហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?