ជីវិតកម្សាន្ដ
នី មុន្នីនាថ អំពាវនាវពលរដ្ឋ រួមគ្នាជួយគាំទ្រអ្នកដែលខិតខំការពារព្រៃឈើនៅកម្ពុជា
តារាសម្តែង និងជាប្រធានមូលនិធិផ្តល់ឈាម កញ្ញា នី មុន្នីនាថ បានចេញមុខអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមគាំទ្រអ្នកដែលខិតខំការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា តាមរយ:ការលើកទឹកចិត្ត ឬឧបត្ថម្ភជាដើម។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីការស្នើសុំការគាំទ្រ និងការចូលរួមឧបត្ថម្ភលើកទឹកចិត្តពីសំណាក់លោក តាន់ គីមសួរ ដែលគេស្គាល់ថា លោកជាបុគ្គលម្នាក់ដែលតែងសកម្មភាពក្នុងបេសកម្មការពារព្រៃឈើ និងបំផុសការដាំកូនឈើ។
ដោយឃើញការខិតខំតស៊ូក្នុងការរួមចំណែកការពារព្រៃឈើ ក្នុងគ្រាកន្លងមក កញ្ញា នី មុន្នីនាថ បានលើកទឹកចិត្តលោក ដោយចូលរួមថវិកាខ្លះ ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌បែបនេះបន្តទៀត ។
តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែង តែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់ប ងប្អូនប្រជាពលរដ្ឋខ្មែរនិងសិល្បក រ-សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជាការចូលរួមបរិច្ចាគឈាមជួ យសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម។
គួរបញ្ជាក់ថាក្រៅពីកញ្ញា នី មុន្នីនាថ កន្លងមកគេឃើ ញតារា៣ដួងទៀតដែលតែងតែបង្ហាញនូវសកម្មភាពស្រលាញ់បរិស្ថាននិងដាំកូនឈើក្នុងនោះគឺ អ្នកនាងមាស សុខសោភា ,លោកតាន់ គីមសួរ និង លោក គួ ច ខេវិន ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល