ជីវិតកម្សាន្ដ
តារាសម្ដែង វ៉ាន់ វល័ក្ខ ៖ អង្គរវត្តជាដែនដីក្នុងបេះដូងប្រជាជនកម្ពុជា
តារាសម្ដែងសាច់ខ្ចីនិយមចូលចិត្តស្លៀកពាក់សិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ ថ្មីៗ នេះ បានលេចវត្តមានយ៉ាងស្រស់ស្អាតនៅលើទឹកដីដ៏អច្ឆរិយប្រាសាទអង្គរវត្ត នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលេចខ្លួនក្នុងការចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។

គេដឹងដែរថា កញ្ញា វ៉ាន់ វល័ក្ខ បន្ទាប់ពីសាងបានភាពល្បីឈ្មោះនៅលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំកន្លងមក ស្រាប់តែបាត់វត្តមានពីវិស័យមួយនេះប្រមាណ ២ ឬ ៣ ឆ្នាំ មកហើយ។ ក្រោយរសាត់ខ្លួនឆ្ងាយពីសិល្បៈមួយសន្ទុះ បច្ចុប្បន្នស្រីស្អាត វ៉ាន់ វល័ក្ខ បានចាប់យកអាជីពសម្ដែងឡើងវិញជាមួយឱកាសការងារច្រើនដូចមុន។
ទោះបីជាយ៉ាងណាស្របពេលដែលអាជីពចាស់ចាប់ផ្ដើមមានទីផ្សារសម្តែងឡើងវិញ តារាស្រីកញ្ញា វ៉ាន់ វល័ក្ខ ក៏បានបង្ហាញខ្លួនដោយការចូលរួមថតផ្សព្វផ្សាយនៅតំបន់ទេសចរណ៍ដ៏អស្ចារ្យ នៃទឹកដីខេត្តសៀមរាបដូចសិល្បករ-សិល្បការិនីឯទៀតផងដែរ។ កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ចេញវីដេអូខ្លីមួយថតនៅមុខប្រាសាទអង្គរវត្តភ្ជាប់ខ្លឹមសារថា “អង្គវត្តជាដែនដីក្នុងបេះដូងប្រជាជនកម្ពុជា”។

ជាការពិតថ្វីត្បិតពេលនេះមានការមមាញឹកអាជីពសិល្បៈ និងការរកស៊ីផ្ទាល់ខ្លួន តែតារាសម្តែងមានដើមកំណើតពីទឹកដីខេត្តកំពង់ធំកញ្ញា វ៉ាន់ វល័ក្ខ នៅតែឆ្លៀតពេលដើម្បីចូលរួមលើកស្ទួយវិស័យវប្បធម៌ និងទេសចរណ៍របស់ជាតិផងដែរ។ ដោយឡែកសម្រាប់អាជីពសិល្បៈបច្ចុប្បន្នរបស់នាង ត្រូវបានមហាជនយល់ថា វ៉ាន់ វល័ក្ខ នៅតែមិនដាច់អាល័យពីអាជីពរបស់ខ្លួន ទើបនាងវិលរកឆ្នាំងចាស់ជាថ្មី៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?