Connect with us

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា ទម្លាយអារម្មណ៍រំជួលចិត្តក្រោយជោគជ័យ Solo concert

បានផុស

នៅ

កំពូលតារាចម្រៀងលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំជួលចិត្តនិងរំភើបជាខ្លាំងបន្ទាប់ពីសម្រេចគោលបំណងធំ និងជោគជ័យក្នុងការរៀបចំកម្មវិធីផ្ទាល់ខ្លួន Solo concert កាលពីយប់ថ្ងៃទី១៤ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានអ្នកសិល្បៈ និងបណ្តាអ្នកគាំទ្រចូលរួមពេញ Hall តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ប្រគំុតន្ត្រីដ៏អស្ចារ្យពីសំណាក់តារាចម្រៀងជើងចាស់រូបនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន និងមិត្តៗយុវវ័យ ខណ:ដែលសាមុីខ្លួន ក៏រំភើបស្រក់ទឹកភ្នែកមិនដឹងខ្លួន។

ក្រោយបញ្ចប់ការប្រគុំតន្ត្រី តារាចម្រៀងដ៏ចែងចាំងរបស់ផលិតកម្ម រស្មីហង្សមាសរូបនេះ បានទម្លាយអាម្មណ៍ថា កន្លងទៅអស់ជាច្រើនឆ្នាំ ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈ អ្នកនាងតែងតែប្រាប់ខ្លួនឯងឲ្យខិតខំអភិវឌ្ឍន៍ខ្លួនមិនថាជួបរឿងអ្វី “កុំបោះបង់” និងពាក្យជាច្រើនដែលធ្វើឲ្យអ្នកនាងមានថ្ងៃនេះ ហើយដាស់សតិខ្លួនឯងរហូតមកថា “ដ្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពីរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពនឹងធ្វើឱ្យអ្នកស្ដាប់បទចម្រៀងរបស់ខ្ញុំ នៅថ្ងៃណា​មួយ”។

អ្នកនាងបន្ថែមថា “នៅថ្ងៃនេះ ពេលនេះ ឱក សុគន្ធកញ្ញា ធ្វើបានហើយ មា បងប្អូនស្គាល់ និងស្តាប់បទរបស់កញ្ញា នេះហើយជាកម្លាំងបណ្តាចិត្តឲ្យមានជាខនសឺតផ្ទាល់ខ្លួន មិនថាតែនាងខ្ញុំទេដែលរង់ចាំវេលាមួយនេះ អ្នកគាំទ្រក៏ដូចគ្នាយប់ថ្ងៃនោះជាយប់ពិសេសដែលយើងទាំងអស់គ្នាមិនធ្លាប់ស្គាល់គ្នាពីមុនសោះ មកស្គាល់គ្នា រាប់អានគ្នាក្នុងពេលជួបជុំផ្តល់នូវស្នាមញញឹមឲ្យគ្នាចូលរួមស្រែកច្រៀងក្រោកឈររាំជាមួយនាងខ្ញុំ”។

តារាចម្រៀងល្បីឈ្មោះរូបនេះ បង្កើបអារម្មណ៍ថា ផ្ទាំងទស្សនីយភាពប្រគុំនៅយប់នោះ បានដក់ជាប់ក្នុងក្រអៅបេះដូងខ្លួនជារៀងរហូត ។

ព្រឹត្តិការណ៍ប្រគំុតន្ត្រី The Q Rise of The Queen Solo Concert អ្នកនាង ឱក សុគន្ធកញ្ញា គឺទទួលបានជោគជ័យខ្លាំង និងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រ។ ផ្ទាំងទស្សនីយភាពប្រគុំតន្ត្រីនៅយប់នោះ ក៏បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកនាងជារៀងរហូតផងដែរ។

គួររម្លឹកថា ឱក សុគន្ធ​កញ្ញា ជាតារាស្រីដែលឈរនៅលំដាប់ជួរមុខរបស់ផលិតកម្មក្នុងស្រុក ហើយក៏​ជា​កំពូល​តារាចម្រៀងស្រីមួយរូបប្រចាំប្រទេសផងដែរ។ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ​ ​ឈានជើងចូលក្នុងវិថីសិល្បៈតាំងពីនៅវ័យកុមារភាពមកម្ល៉េះ​។

គេកត់សម្គាល់ថា ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្ដូរ​ផលិតកម្មពីមួយទៅមួយ ដោយនៅ​ឆ្នាំ១៩៩៩-២០០៥ នាងបានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្មរស្មីស្ទឹងសង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 និងមានឈ្មោះបោះសំឡេងបន្តិចម្តងៗ ចាប់ពីពេលនោះមកដែរ។ ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួមក្នុងផលិតកម្ម Rock Music ហើយ​នៅ​ចុង​ឆ្នាំ​២០០៨ កញ្ញា​ក៏​ចាក​ចេញ​ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់បច្ចុប្បន្ន។ ក្នុងអាជីពជាតារាចម្រៀងច្រើនឆ្នាំមកនេះ កញ្ញា នៅតែទទួលបានសន្ទុះនៃការគាំទ្រច្រើនមិនធម្មតា និងជាតារាស្រីចាស់វស្សាដែលមានប្រជាប្រិយខ្លាំងផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម