Connect with us

ជីវិតកម្សាន្ដ

ឌួង ហ្សូរីដា ហួសចិត្តនឹងអ្នកចម្លងស្នាដៃបង្កើតហូលគូម «អរគុណសន្តិភាព» របស់ខ្លួន

បានផុស

នៅ

តារាសម្តែង និងពិធីការិនី កញ្ញាឌួង ហ្សូរីដា បានសម្តែងការហួសចិត្ត និងសោកស្តាយជាខ្លាំងបន្ទាប់ពីអ្នកលួចចម្លងស្នាដៃបង្កើតហូលគូម «អរគុណសន្តិភាព» ដែលជាស្នាដៃបង្កើតថ្មីរបស់ខ្លួនផ្ទាល់។

សម្រាប់ស្នាដៃបង្កើតហូល «អរគុណសន្តិភាព» របស់តារាស្រី ឌួង ហ្សូរីដា គេសង្កេតឃើញថាបច្ចុប្បន្នគឺទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំជាច្រើនក្នុងស្រុក និងមន្រ្តីរាជការ ព្រមទាំងមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ កញ្ញា ឌួង ហ្សូរីដា បានថ្លែងប្រាប់ឲ្យដឹងថា ខ្លួនពិតមានមោទនភាពហើយក៏សប្បាយចិត្តដែលអាចបង្កើតស្នាដៃមួយនេះ ជាការតបស្នងសងគុណថ្នាក់ដឹកនាំកំពូល និងជាការផ្តល់ជូននូវការងារជូនអ្នកតម្បាញខ្មែរមួយចំនួន ឱ្យមានការងារធ្វើកុំឱ្យបាត់បង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ កញ្ញាក៏បានបញ្ជាក់ដោយការហួសចិត្ត ដោយរៀបរាប់ថា “អស់សំណើចបន្តិចរឿងអ្នកចម្លង (Copy) ដែលគាត់ព្យាយាមចម្លងបង្កើតហូលគូម «អរគុណសន្តិភាព» ដូចយើងដែរ ប៉ុន្តែបង្កើតជាគូមផ្សេងវប្បធ៌មចម្លង សូម្បីតែស្នាដៃខ្មែរគ្នាឯង។ កញ្ញាបន្ថែមទៀតថា ហូល«អរគុណសន្តិភាព» នៅតែលក់ដាច់ត្បាញមិនទាន់ រហូតដល់មានការលួចទៅសុំទិញដល់កីតម្បាញក៏មាន។

បើតាមការបញ្ជាក់របស់តារាសម្តែងរូបនេះ ហូលមានផុសអក្សរ «អរគុណសន្ដិភាព» គឺហាងខ្លួនផ្ទាល់ ជាស្ថាបនិក អ្នកបង្កើតមុនគេ ព្រោះតែចង់អរគុណទៅដល់ថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់សឹងតែមួយជីវិត ដើម្បីប្រទេសជាតិមាតុភូមិ ហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពុំមានអី្វតបស្នងលោកទេ គឺមានតែការផលិតហូលនេះឡើង គឺនៅពេលដែលយើងពាក់សម្លៀក​បំ​ពាក់ «អរគុណសន្ដិភាព» បានន័យថាជាការរំលឹកគុណដល់សម្តេចធំធេង”។ តួយ៉ាង សម្រាប់ក្រុមគ្រួសារឬហាង​កាត់ដេរបស់ខ្លួន គឺធ្វើម៉ូដនេះមុនគេ តែមិនអាចបញ្ឈប់នូវការចម្លងបានទេ។ អ្នកបង្កើតម៉ូដនេះ បញ្ជាក់ដែរថា តែយ៉ាងណា ស្នាដៃចម្លងគឺមិនដូចរបស់ដើមឡើយ ឯអ្នកដែលចង់បានរបស់ពិត គឺនៅតែមកកន្លែងរបស់ខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម