ជីវិតកម្សាន្ដ
កម្មវិធីប្រកួត “Rap U Cambodia” រៀបចំឡើងដើម្បីអភិវឌ្ឍន៍វិស័យហ៊ីបហបនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
កម្មវិធីប្រកួតរ៉េបដែលមានឈ្មោះថា “Rap U Cambodia” ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យហ៊ីបហបនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេស ផ្តល់ឱកាសដល់បេក្ខជនដែលចូលរួមប្រកួត ដែលស្រឡាញ់វិស័យនេះ បានបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនថែមទៀត។

លោក ថៃ ដារ៉ូ ជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ អំពីការប្រឡងរ៉េបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្សារទំនើប U Mall Phnom Penh ។ ចំណុចសំខាន់ទី១ គឺជាការបញ្ចេញសមត្ថភាពរបស់បេក្ខជនប្រកួត ដោយក្នុងកម្មវិធីនេះ បេក្ខជនតម្រូវឱ្យប្រកួតគ្នារ៉េបដោយមិនមានតន្ត្រីនោះទេ។ ការធ្វើទម្រង់បែបនេះ ដើម្បីបង្ហាញឱ្យឃើញពីសមត្ថភាពពិតរបស់បេក្ខជនក្នុងការតាក់តែងអត្ថបទចម្រៀង និងចង្វាក់រ៉េប ដើម្បីអាចឆ្លុះបញ្ចាំងពីជំនាញរបស់ពួកគេបាន។

ចំពោះចំណុចទី២ កម្មវិធីប្រកួតនេះ មិនមានគណៈកម្មការដាក់ពិន្ទុកំណត់យកអ្នកឈ្នះឡើយ ពោល គឺបេក្ខជននឹងចូលរួមធ្វើជាគណៈកម្មការវិលជុំ។ លោក ថៃ ដារ៉ូ បញ្ជាក់ថា ដូច្នេះក្នុងការប្រកួតនេះ មិនត្រឹមតែជាការបញ្ចេញសមត្ថភាពប្រកួតរបស់បេក្ខជនទេ ក៏តម្រូវឱ្យបេក្ខជនដទៃទៀតពេញចិត្ត និងទទួលស្គាល់ចំពោះស្ទីល ព្រមទាំងគំនិតរបស់ពួកគេដូចគ្នា ដែលនេះគឺជាផ្នែកមួយក្នុងការរួមចំណែកដល់ការរីកចម្រើននៃវិស័យហ៊ីបហបនៅកម្ពុជា។

រីឯចំណុចសំខាន់ទី៣វិញ គឺជាសមរភូមិសេរីដោយផ្អែកលើតន្ត្រី (Freestyle Battle)។ នៅចំណុចនេះ បេក្ខជនប្រកួតតម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់ និងប្លែកអមជាមួយតន្ត្រី ដោយបញ្ចេញនូវបច្ចេកទេសផ្សេងៗសម្តែងរបស់ពួកគេ។
លោក ថៃ ដារ៉ូ សង្ឃឹមថា បេក្ខជន បេក្ខនារីទាំងអស់ដែលបានចូលរួមប្រកួតក្នុងកម្មវិធីរ៉េប “Rap U Cambodia” នេះនឹងបញ្ចេញស្ទីលរ៉េបប្លែកៗរបស់ខ្លួន រួមជាមួយភាពច្នៃប្រឌិតរបស់ពួកគេឱ្យអស់ពីសមត្ថភាព។

សូមជម្រាបថា កម្មវិធីនេះ មានអ្នកចូលរួមប្រកួតចំនួន១៦រូប ដោយចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្សារទំនើប U Mall Pnhom Penh ។ ជាមួយគ្នានេះ បេក្ខជន និងបេក្ខនារី តម្រូវឱ្យប្រកួតជាគូ Diss track គ្នាទៅវិញទៅមក ដែលជាឱកាសបេក្ខជនបញ្ចេញសមត្ថភាពរ៉េបពិសេសៗរបស់ខ្លួននៅក្នុងកម្មវិធីនេះ។ សូមបញ្ជាក់ថា កម្មវិធី “Rap U Cambodia” សប្តាហ៍ទី១ នឹងរៀបចំឡើងនៅថ្ងៃទី២១ និងទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច ដល់ម៉ោង ៨៖០០នាទីយប់ នៅផ្សារទំនើប U Mall Pnhom Penh។ ដូច្នេះ ប្រសិនជាបងប្អូនចង់ឃើញពីការបញ្ចេញសមត្ថភាពរ៉េបពិសេសៗរបស់បេក្ខជនគ្រប់រូប ទាំងអត្ថន័យ កាយវិការ និងទឹកដមសំឡេង សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនច្រើនកុះករនៅសប្តាហ៍ក្រោយ៕
(អត្ថបទពាណិជ្ជកម្ម)







-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា