ជីវិតកម្សាន្ដ
យប់មិញ iShowSpeed អបអរជាមួយប្រជាជនកម្ពុជា ខណៈទទួលបាន ៣០លាន subscribers
ខណៈកំពុងផ្សាយផ្ទាល់ពីក្រុងសៀមរាប (streaming) នៅថ្ងៃទី ១៦ ខែកញ្ញា ពី Channel Youtube របស់ខ្លួន iShowSpeed ទទួលបានអ្នក subscribe លោករហូតដល់ ៣០លាននាក់ ។ ក្នុងនោះ ក៏មានវត្តមានកូនប្រុសអ្នកជំនួញរបស់កម្ពុជា Eric ក៏ដូចជាកញ្ញា សុគា គឹមលាង (Kon Ant) នាដការរបាំ ចូលរួមអបអរ និងផ្តល់កាដូអនុស្សាវរីយ៍ជូនលោកផងដែរ។


តាមរយៈវីដេអូកំពុងផ្សាយផ្ទាល់ពីកម្ពុជា ishowspeed បានធ្វើដំណើរពេញផ្លូវ Pub Street និងទទួលបបានស្វាគមន៍ខ្លាំងពីអ្នកគាំទ្រនៅក្រុងសៀមរាប ទន្ទឹមនឹងចំនួននៃអ្នក subcribe Channel Youtube របស់លោកកើនឡើងរហូត។ ការផ្សាយផ្ទាល់នេះ បានបន្តរហូតដល់ពេលចំនួនកើនដល់ជាង ២៩លាន subscriber លោកក៏បានឡើងឈរលើដំបូងឡាន ដោយមានអ្នកគាំទ្រដែលជនជាតិខ្មែរ ឈរអបអរជាមួយនឹងសំឡេងស្រែកហ៊ោយ៉ាងខ្លាំង។
លុះពេលដែលគោលដៅ ៣០លាន subscriber របស់លោកដល់ចំណុច ishowspeed ក៏ទម្លាក់ទូរស័ព្ទ ដោយនិយាយពាក្យថា “៣០លាន” និងផ្តេកខ្លួនទៅលើអ្នកគាំទ្រដោយក្តីរំភើប។


ជាមួយនឹងសកម្មភាពកក់ក្តៅដែលអ្នកគាំទ្រកម្ពុជា ធ្វើជូនលោកនេះ ត្រូវបានបណ្តាអ្នកគាំទ្ររបស់លោកឯនាយសមុទ្រ បានកោតសរសើរចំពោះប្រជាជនកម្ពុជាផងដែរ។
គួរជម្រាបថា វត្តមានរបស់ iShowSpeed នៅកម្ពុជានេះ គឺក្នុងដំណើរចូលរួមព្រឹត្តិការណ៍ Gumball 3000 ដែលបានឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងក្បួននេះចាកចេញបន្តទៅកាន់ប្រទេសថៃ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ