Connect with us

ជីវិតកម្សាន្ដ

សួង សាខារ៉ានីត បារម្ភយុវជនជំនាន់ក្រោយសប្បាយភ្លើតភ្លើននឹងគ្រឿងស្រវឹងភ្លេចខ្លួន

បានផុស

នៅ

តួសម្ដែង​ក្នុង​រឿង​”​កូនក្រក​” សួង សាខារ៉ានីត បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ជំនាន់​ក្រោយ ខ្លាច​តែ​ពួកគាត់​សប្បាយ​ភ្លើតភ្លើន​នឹង​គ្រឿង​ស្រវឹង​ភ្លេចខ្លួន រហូត​បង្ក​ឲ្យ​មាន​គ្រោះ​ដល់​សុខភាព និង​បញ្ហា​ផ្សេងៗ ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​សម្តី​ផ្អែម សួង សាខារ៉ានីត បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា នាង​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ទៅ​លើ​បញ្ហា​គ្រឿង​ស្រវឹង ព្រោះ​បច្ចុប្បន្ន​មាន​យុវជន​មួយចំនួន​មិនសូវ​បាន​យល់​ពី​ផល​ប៉ះពាល់ នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ទេ ព្រោះ​អ្នកខ្លះ​គិត​ថា ការ​បរិភោគ​គ្រឿងស្រវឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សប្បាយ​នោះ​ទេ ពោល​គឺ​ថែមទាំង​មាន​ការ​លើកទឹកចិត្ត​តាមរយៈ​ការ​ដាក់​រង្វាន់​នៅ​លើ​ក្រវិល​កំប៉ុង​ទៀត​ផង។

សួង សាខារ៉ានីត សង្កត់​ធ្ងន់​ថា “ខ្ញុំ​សូម​ស្នើ​ដល់​បងប្អូន​យើង ព្រមទាំង​យុវជន​មួយ​ចំនួន កុំ​ឈ្លក់​វង្វេង​នឹង​ការ​ពិសា​គ្រឿង​ស្រវឹង​ខ្លាំង​ពេក ព្រោះ​ពេលខ្លះ​គឺ​វា​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ខ្លួន​យើង សង្គម​ជាតិ និង​ក្រុម​គ្រួសារ ដោយសារ​គ្រឿង​ស្រវឹង បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​,​បង្កើត​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បញ្ហា​ធំ គឺ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ជាដើម​”។

រ៉ានីត និយាយ​ទៀត​ថា នាង​មាន​ការ​ខ្វល់ខ្វាយ​ជា​ខ្លាំង​ជាមួយ​ប្រជាជន ប្រសិនបើ​ពួកគាត់​ហូប​ត្រឹម​លក្ខណៈ​ជួបជុំ​សប្បាយ​ម្ដងម្កាល ដោយ​កម្រិត​ល្មមៗ វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ខ្លាច​តែ​លក្ខណៈ​ហូប​ជ្រុល ឬ រាល់ថ្ងៃ ដើម្បី​តាម​យក​រង្វាន់។

នាង​បន្ត​ថា សូម​កុំ​ឲ្យ​ការ​សប្បាយ​ដឹក​មុខ ព្រោះ​នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង​គឺ​មាន​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ជា​អ្នក​ពិបាក​មុនគេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម